សមត្ថកិច្ច ​ឃាត់​ខ្លួន​ជនសង្ស័យ​ពីរ​នាក់​ប្តី​ប្រពន្ធ ពី​បទ​ឆបោក​លុយ​ជិត​១​លាន​ដុល្លារ​

Banner Sidebar 1 – ទឹកលាងដៃ

រាជធានីភ្នំពេញ ៖ ជនសង្ស័យ​២​នាក់​ប្តី​ប្រពន្ធ ដែល​ឆបោក​ប្រាក់​ពី​ជនរងគ្រោះ​ជាច្រើន​នាក់​ ត្រូវបាន​កម្លាំង​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ សហការ​ជាមួយ​នគរបាល​ខណ្ឌ​សែន​សុខ ឃាត់​ខ្លួន​តាម​ដីកា​បង្គាប់​លេខ​១១២៦​ ដ​ច​ន ចុះ​ថ្ងៃ​ទី​២៨ ខែសីហា ឆ្នាំ​២០២០ របស់ លោក ធា​ម ច​ន្ទ័​ពិសិដ្ឋ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ ពីបទ​ឆបោក និង​មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ ​ឧបករណ៍ អាច​ជួញដូរ​បាន ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ កំឡុង​ឆ្នាំ​២០១៩-២០២០​។​

​ហេតុការណ៍​ចាប់ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់​នេះ កាលពី​ថ្ងៃទី​០៩ ខែ​កញ្ញា ឆ្នាំ​២០២០ វេលា​ម៉ោង​១៤​និង​០០​នាទី នៅ​ចំណុច​ផ្លូវ​បេតុង បុរី​មហា​សែន​សុខ ភូមិ​វិមាន​ទ្រង់ សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ​។​ ​

ជនសង្ស័យ​ ទី​១ ឈ្មោះ ធា សូ​ត្រា ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជនជាតិ​ និង ​ទី​២​ ឈ្មោះ អ៊ូ ម៉ា​លាភ ភេទ​ស្រី អាយុ​២៩​ឆ្នាំ ទាំង​២​នាក់ ស្នាក់​នៅផ្ទះ​លេខ​២៧ ផ្លូវ​បេតុង បុរី​មហា​សែន​សុខ ភូមិ​វិមាន​ទ្រង់ សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ​។ ​បើ​តាម​ការ​បញ្ជាក់​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ទាំង​២​នាក់​ប្តី​ប្រពន្ធ​នេះ មាន​ជំនាញ​ខាង​ឆបោក

ដូចជា ៖​ ត្រូវ​រង្វាន់​ជាមួយ​ក្រុមហ៊ុន​ផ្សេង ,​ទិញ​របស់របរ​, ទិញ​ដីធ្លី​ខ្យល់។​ ​បច្ចុប្បន្ន​ ជនសង្ស័យ​ទាំង​២​នាក់ ត្រូវ​បាន​ជំនាញ​ នៃ​នាយកដ្ឋាន​នគរបាល បញ្ជូន​មកកាន់​សាលា​ដំបូង​រាជធានី​ភ្នំពេញ ដោយមាន​ លោក ធា​ម ច​ន្ទ័​ពិសិដ្ឋ ជា​ចៅក្រម​ស៊ើបសួរ សម្រេច​ដាក់ទោស​ទៅ​តាម​ច្បាប់​៕

ប្រភព៖កម្ពុជាថ្មី

អត្ថបទដែលជាប់ទាក់ទង