សមត្ថកិច្ចឃាត់ខ្លួន អ្នកសារព័ត៌មាន K01 និង គូកនជាច្រើននាក់ ពាក់ព័ន្ធបទល្មើសលួចទ្រព្យសម្បត្តិក្នុងឡានប្រជាពលរដ្ឋ រហូតដល់៥ករណី

Banner Sidebar 1 – ទឹកលាងដៃ

ភ្នំពេញ៖សមត្ថកិច្ចការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឃាត់ខ្លួនជាបន្តបន្ទាប់ អ្នកសារព័ត៌មាន២រូប គឺ នៅអង្គភាពព័ត៌មាន K01 មួយរូប , អង្គភាពសារព័ត៌មាន VBN មួយរូប និង គូកន៥នាក់ទៀត និង បង្ហាញមុខជាសាធារណៈ នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ នេះ ។

ក្រុមជនសង្ស័យទាំងអស់ គឺ ពាក់ព័ន្ធបទល្មើសលួចទ្រព្យសម្បត្តិក្នុងឡានប្រជាពលរដ្ឋ រហូតដល់៥ករណី ។

សមត្ថកិច្ច ថ្លែងថា ជនសង្ស័យទាំង៧នាក់ រួមមាន ៖

ទី១,ឈ្មោះ ងី កប អាយុ៣៧ឆ្នាំ មុខរបរបើកបររថយន្ត ។

ទី២,ឈ្មោះ ហ៊ុន ណាត អាយុ៤៥ឆ្នាំ មុខរបរអ្នកសារព័ត៌មាន VBN ។

ទី៣,ឈ្មោះ យិន ធី ហៅតឿ អាយុ៤២ឆ្នាំ មុខរបរទិញលក់ទូរស័ព្ទ ។

ទី៤,ឈ្មោះ ឆយ សុផល ហៅ យ៉ាម៉ាហា មុខរបរ រត់ម៉ូតូឌុប ។

ទី៥,ឈ្មោះ សំ សិលាចិត្រា អាយុ៤៤ឆ្នាំ មុខរបរ រត់ម៉ូតូឌុប ។

ទី៦,ឈ្មោះ សួង ដែន អាយុ៣៦ឆ្នាំ មុខរបរអ្នកសារព័ត៌មាន K01 ។

ទី៧,ឈ្មោះ ចែម សំណាង អាយុ៣៩ឆ្នាំ មុខរបរមិនពិតប្រាកដ ។

បញ្ហានេះ កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០ លោក ឃឿន សុឡា ហៅ K01 បានចេញលិខិតបញ្ជាក់ថា ឈ្មោះ សួង ដែន ហៅ K98 ពិតជាអ្នកសារព័ត៌មាន វេនយប់ របស់អង្គភាពប្រាកដ មែន ៕

អត្ថបទដែលជាប់ទាក់ទង