អ៉ីរ៉ង់ សន្យា ផ្ដល់ ប្រាក់ រង្វាន់ ៨០ លានដុល្លារ សម្រាប់ តម្លៃ ក្បាលលោកត្រាំ

អាជ្ញាធរអ៊ីរ៉ង់បានដាក់អំណោយ ៨០ លានដុល្លារ សម្រាប់ តម្លៃ ក្បាលប្រធានាធិបតីអាមេរិកដូណាល់ត្រាំក្នុងពិធីបុណ្យសពតាមទូរទស្សន៍ឧត្តមសេនីយ៍ Qasem Soleimani បន្ទាប់ពីគាត់ត្រូវបានគេធ្វើឃាតកាលពីសប្តាហ៍មុន

Banner Sidebar 1 – ទឹកលាងដៃ

អ៊ីរ៉ង់បានផ្តល់ជូនប្រាក់រាប់លានដុល្លារបន្ទាប់ពីមរណភាពរបស់កាហ្សាអ៊ីមសូឡូម៉ាន
យោងតាមរបាយការណ៍បានអោយដឹងថាប្រាក់រង្វាន់ចំនួន ៨០ លានដុល្លារត្រូវបានដាក់លើក្បាលរបស់លោកដូណាល់ត្រាំបន្ទាប់ពីការធ្វើឃាតលោកឧត្តមសេនីយ៍ Qasem Soleimani ។

ក្នុងពិធីបុណ្យសព ទូរទស្សន៍រដ្ឋអ៊ីរ៉ង់ បាននិយាយថាប្រាក់ដុល្លារមួយដុល្លារនឹងត្រូវរៃពីប្រជាជនអ៊ីរ៉ង់គ្រប់រូប សរុប ៨០ លាន នាក់ នៅក្នុងប្រទេសដោយសាច់ប្រាក់នឹងអោយទៅអ្នកណាដែលសម្លាប់ប្រធានាធិបតីអាមេរិកបាន ។

“ អ៊ីរ៉ង់មានប្រជាជន ៨០ លាននាក់ ផ្អែកលើប្រជាជនអ៊ីរ៉ង់យើងចង់រៃអង្គាសប្រាក់ចំនួន ៨០ លានដុល្លារ ដែលជារង្វាន់សម្រាប់អ្នកដែលបានសម្លាប់លោកប្រធានាធិបតី Trump” ។

លោកសូឡីម៉ានីមេបញ្ជាការយោធាអ៊ីរ៉ង់ត្រូវបានសម្លាប់កាលពីថ្ងៃសុក្រនៅក្នុងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់អាមេរិកទៅលើក្បួនរថយន្តរបស់លោកនៅឯអាកាសយានដ្ឋានបាកដាដ។

អត្ថបទដែលជាប់ទាក់ទង