រកាំមិនត្រឹមតែមានរសជូរអែមឆ្ងាញ់ ថែមទាំងជាឱសថជួយព្យាបាលជំងឺយ៉ាងមានប្រសិទ្ធភាព

Banner Sidebar 1 – ទឹកលាងដៃ

ព្យាបាលជំងឺ៖ រោគស្លេស្ម៍ ក្អក ហើមក្បាលជង្គង់ ទំលាក់ស្លេស្ម៍ និងឈាមក្តៅ។

ប្រភេទរុក្ខជាតិ៖ រកាំ

ផ្នែកប្រើប្រាស់៖ ផ្លែ ស្លឹក។

 -ស្លឹក ដុះចេញពីធាង ជាស្និតមិនរៀបរយ (រាងដូចស្លឹកផ្តៅសោម)

-កញ្ចុំផ្កា ចេញពីគល់ប្រគាបស្លឹក 

-ផ្លែ ចេញជាធ្លាយ ផ្លែនីមួយរាងស៊ុតស្រួចចុងក្រហមជាំ មានរសជាតិជូរអែម

-សំបកផ្លែ មានរោមច្រើនបែបជាបន្លា

វិធីធ្វើ និងប្រើប្រាស់៖

-ផ្លែ ទទួលទានព្យាបាលរោគស្លេស្ម៍ ក្អក និងហើមក្បាលជង្គង់

-ស្លឹក ទំលាក់ស្លេស្ម៍ ឈាមក្តៅ

-កំរិតប្រើ៖ ប្រើពី ៣០-៥០ក្រាម ដាំផឹកក្នុងមួយថ្ងៃ៕

**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។

ប្រភព៖ ផេគ អ៊ាង សុផល្លែត Sophalleth

អត្ថបទដែលជាប់ទាក់ទង