ប្រជាពលរដ្ឋខេត្តព្រៃវែង សូមអរគុណ សម្តេចតេជោ ហ៊ុន សែន ដែលបានផ្ដល់ជូនផ្លូវកៅស៊ូ និងផ្លូវបេតុង ដែលពីមុនមិនធ្លាប់មានក្នុងប្រវត្តិសាស្រ្ត
(ព្រៃវែង)៖ ប្រជាពលរដ្ឋក្នុងខេត្តព្រៃវែង បានអរគុណចំពោះប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ដោយបានសម្តែងការសប្បាយរីករាយដោយទទួលបានសមិទ្ធផលថ្មី ដែលពុំធ្លាប់មាន ហើយផ្លូវពីរខ្សែនេះ អាចចាត់ទុកថា ជាប្រវត្តិសាស្ត្ររបស់ខេត្តព្រៃវែង ផ្លូវកៅស៊ូរលោងស្រិល ជាផ្លូវវៀងក្រុងព្រៃវែង ដែលប្រែក្លាយដីវាលស្រែ ទៅជាផ្លូវយុទ្ឋសាស្ត្រសេដ្ឋកិច្ច
ចំណែកផ្លូវបេតុងថ្មីស្រឡាង ជាផ្លូវនិគមន៏ជនបទ ទឹកលិចរាល់ឆ្នាំទទឹងបីម៉ែត្រ ស្ទើរតែដើរមិនចង់រួច បច្ចុប្បន្នក្លាយជាផ្លូវថ្មរឹងមាំទំហំធំ លូនកាត់កម្រាលព្រំពណ៌បៃតង ពីភូមិទ្រា ទៅភូមិកាឡីខាងត្បូង ឃុំឈើកាច់ និងឃុំស្ពឺក ស្រុកបាភ្នំ ខេត្តព្រៃវែង៕
ប្រភព៖ ទទក