រថយន្ដដឹកទំនិញ មួយគ្រឿងទូលក្វោងទ្វារវត្តគន្ធបុប្ផារាម ហៅវត្តអូរគគីរ ផ្លូវជាតិលេខ៤៤
កំពង់ស្ពឺ ÷ នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០វេលាម៉ោង១៤:១០នាទី នៅចំណុចភូមិបៀតសូរ ឃុំខ្ទុំក្រាំង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ
មានរថយន្ដ ម៉ាកFUSO ពណ៌ខៀវ ពាក់ផ្លាកលេខតាកែវ 3A-0504 បើករដោយឈ្មោះ ចឹក អុីន ភេទប្រុស អាយុ២៥ឆ្នាំ បើកបរពីត្បូងទៅជើង មកដល់ចំណុចផ្លូវចូលក្លោងទ្វារ វត្តគន្ធបុប្ផារាម ហៅវត្តអូរគគី បានបេីកឆ្លងកាត់ ស្រាប់តែតៃកុងឡានស្មានកំពស់ផ្ទុកទំនិញមិនត្រូវ ក៏បណ្ដាលអោយទូលក្លោងទ្វារវត្ដតែម្ដង ។
ហេតការណ៍ខាងលេីសមត្ថកិច្ចជំនាញបានចំណាត់ការជួយអន្ដរាគមន៍និងបានយករថយន្ដ មកកាន់អធិការដ្ឋាននគរបាលស្រុកសំរោងទង ដោះស្រាយតាមនីតិវិធី៕