នារីវ័យក្មេងជិះម៉ូតូកង់បី រថយន្តដឹកស៊ីម៉ងត៍ បើកបំ បុ ក ពីក្រោយស្ល ា ប ជាមួយ…

Banner Sidebar 1 – ទឹកលាងដៃ

រាជធានីភ្នំពេញ ៖ នារីវ័យក្មេងម្នាក់ ខណៈដែលកំពុងជិះម៉ូតូកង់បី ( pass app ) ធ្វើដំណើរមិនចាប់អារម្មណ៍រឿងគ្រោះថ្នាក់ ស្រាប់តែមានរថយន្តដឹកស៊ីម៉ងត៍បើកមកបុកពីក្រោយយ៉ាងពេញទំហឹង អូសប្រមាណជា២០០ម៉ែត្រ បណ្តាលឲ្យស្ល ា បយ៉ាងអាណោចអាធ័ម ជាមួយអ្នកបើកម៉ូតូកង់បី ។

ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ៩និង៤៥នាទីយប់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២០ ស្ថិតតាមបណ្ដោយផ្លូវភ្នំពេញហាណូយ កែងផ្លូវឧកញ៉ាម៉ុង ឫទ្ធី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

ជនរងគ្រោះឈ្មោះ ម៉ម សៅ ភេទប្រុស អាយុ៤៩ឆ្នាំ ជាអ្នកបើកបរម៉ូតូកង់បីឥណ្ឌា ពាក់ផ្លាកលេខ តាកែវ 1T-0003 មានស្រុកកំណើតខេត្តតាកែវ។ និង ជនរង គ្រោះជិះជាមួយ មានឈ្មោះ មាស ស៊ាងលី ភេទស្រី អាយុ២៥ឆ្នាំ រស់នៅខណ្ឌព្រែកព្នៅ ។ ចំណែក រថយន្តបង្កជាប្រភេទដឹកមេស៊ីម៉ងត៍ ក្បាលពណ៌បៃតង ពាក់ផ្លាកលេខ ភ្នំពេញ 3A-3667។

ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញជនរងគ្រោះទាំង២ បើកម៉ូតូកង់បី ធ្វើដំណើរពីត្បូងទៅជើង តាមបណ្ដោយផ្លូវភ្នំពេញហាណូយ។ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តបង្កបើកមកពីក្រោយ ក្នុងល្បឿនលឿន បានបុកម៉ូតូកង់បីពីក្រោយពេញទំហឹង រួចរុញទៅផ្ទប់នឹងគូទរថយន្ត ហ៊ីលុច រីវ៉ូ បណ្ដាលឲ្យរថយន្ត ហ៊ីលុច រីវ៉ូ វិលមួយជុំ ទៅប៉ះនឹងរថយន្ត តូយូតាព្រូស មួយគ្រឿងទៀត រងការខូចខាត។

ពេលនោះ រថយន្តបង្ក មិនព្រមឈប់ទទួលខុសត្រូវទ្បើយ បានបន្ថែមល្បឿនព្យាយាមបើករត់ ទាំងម៉ូតូកង់បី ជាប់នៅក្រោមរថយន្ត កិនអូសជាង២០០ម៉ែត្រ បណ្ដាលឲ្យអ្នកបើកម៉ូតូកង់បី និងនារីជាអ្នករួមដំណើរ បាត់ បង់ ជីវិតទាំង២នាក់តែម្ដង។

ប្រភពបន្តថា ក្រោយកើតសមត្ថកិច្ចចុះអន្តរាគមន៍ចាប់ខ្លួនអ្នកបើកបររថយន្តបង្ក និងយានយន្តពាក់ព័ទ្ធយកទៅកាន់ការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំធ្វើការដោះស្រាយជាមួយសាច់ញាតិ ជនរងគ្រោះតាមផ្លូវច្បាប់។

ចំណែក សពជនរងគ្រោះទាំង២នាក់ បានដឹកយកទៅតម្កល់នៅវត្តទឹកថ្លា រង់ចាំសាច់ញាតិ មកទទួលយកទៅធ្វើបុណ្យតាមប្រពៃណីរៀងៗខ្លួន៕

អត្ថបទដែលជាប់ទាក់ទង