នារីវ័យក្មេងម្នាក់ត្រូវបានឃាត់ខ្លួននៅក្នុងផ្ទះសំណាក រួមជាមួយបក្សពួក ករណីជក់គ្រឿ ងញៀ ន
ខេត្តព្រៃវែង៖ នៅវេលាម៉ោង០៣:៣០នាទីល្ងាច កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២០ កម្លាំងមន្ទីរយុត្តិធម៌ សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកពាមរក៏ ដឹកនាំដោយលោក វរសេនីយ៏ទោ ផាត់ សុជោត ប្រធានមន្ទីរយុត្តិធម៌ បានចុះបង្ក្រាបបទល្មើសគ្រឿង ញៀ ន នៅក្នុងផ្ទះសំណាក់យីហោ មង្គលថ្មីបន្ទប់លេខB05 ស្ថិតក្នុងភូមិ០១ ឃុំព្រែកខ្សាយ(ខ) ស្រុកពាមរក៏ ខេត្តព្រៃវែង ។
ប្រភពពីសមត្ថកិច្ចមូលដ្ឋានបានប្រាប់អោយដឹងថា ការចុះបង្រាបនេះឃាត់ខ្លួនបានជនសង្ស័យចំនួន០៣នាក់ ៖
១.ឈ្មោះ ផល្លី វច្ឆ័យ ភេទប្រុស អាយុ២៥ឆ្នាំ មានមុខរបរមិនពិតប្រាកដ រស់នៅភូមិកំពង់ចម្លង ឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្តាល ។
២.ឈ្មោះ ជា ស្រីលី ភេទស្រី អាយុ២០ឆ្នាំ មានមុខរបរមិនពិតប្រាកដ រស់នៅភូមិ០៦ ឃុំព្រែកខ្សាយ(ខ)ស្រុកពាមរក៏ ខេត្តព្រៃវែង ។
៣.ឈ្មោះ ជឹម ហេង ភេទប្រុស អាយុ២១ឆ្នាំ មានមុខរបរមិនពិតប្រាកដ រស់នៅភូមិ០៥ឃុំព្រែកខ្សាយ(ខ) ស្រុកពាមរក៏ ខេត្តព្រៃវែង ។
ចំណែកវត្ថុតាងដកហូតបានរួមមាន ក្រាមពណ៌ស ចំនួន១០កញ្ចប់តូច ទម្ងន់២.៦១ក្រាម (ថ្លឹងទាំងសំបកថង់), ឧបករណ៏សេព គ្រឿង ញៀ នមួយចំនួន, ទូរសព្ទ័ដៃចំនួន០៤គ្រឿង (ម៉ាកណូគាចុចពិល០២គ្រឿង ម៉ាកអូប៉ូ០២គ្រឿង ), ដែកកេះ ចំនួន០៣, កុំព្យូទរ័យួរដៃ ចំនួន០១គ្រឿង, ម៉ូតូចំនួន០២គ្រឿង។
បន្ទាប់មកនៅវេលាម៉ោង០៣:៣០នាទីល្ងាច ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់បន្ថែមទៀតគឺ៖
១.ឈ្មោះ ឈួន សុវណ្ណារ៉ា ភេទប្រុស អាយុ២៨ឆ្នាំ មានមុខរបរមិនពិតប្រាក រស់នៅភូមិអំពិលទឹក ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល ។
២.ឈ្មោះ ឆន វុត្ថា ( ហៅខ្មៅ ) ភេទប្រុស អាយុ៣៤ឆ្នាំ ជាកម្មករ រស់នៅភូមិកំពង់ពោធិ ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល ។ ចាប់យកវត្ថុតាងបានរួមមាន៖ ក្រាមពណ៌ស ចំនួន០២កញ្ចប់ធំទម្ងន់៤.០៣ក្រាម (ថ្លឹងទាំងសំបកថង់), ទូរសព្ទ័ដៃចំនួន០២គ្រឿង, ម៉ូតូចំនួន០១គ្រឿង ។
សរុបទាំង២លើកម្សៅក្រាមពណ៌សមានចំនួន១២កញ្ចប់ទម្ងន់០៦.៦៤ក្រាម(ថ្លឹងទាំងសំបកថង់)។
បច្ចុប្បន្ន ជនសង្ស័យទាំងប្រាំនាក់រួមនិងវត្ថុតាង ឃាត់នៅ បញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្តព្រៃវែងដើម្បីបន្តរនិតិវិធីច្បាប់៕