មន្ទីររ៉ែខេត្តមណ្ឌលគិរី ទាត់ចោលព័ត៌មានថា មានការជីករករ៉ែត្បូងនៅមណ្ឌលគិរី

(ភ្នំពេញ)៖ ក្រសួងរ៉ែ និងថាមពល តាមរយៈមន្ទីររ៉ែ និងថាមពល ខេត្តមណ្ឌលគិរី បានចេញមកច្រានចោលទាំងស្រុង ចំពោះព័ត៌មានដែលចោទប្រកាន់ថា មានការជីករករ៉ែត្បូងថ្ម នៅក្នុងខេត្តមណ្ឌលគិរី ដែលនាំឲ្យធនធានធម្មជាតិក្នុងខេត្តនេះប្រឈមនឹងការបាត់បង់។

Banner Sidebar 1 – ទឹកលាងដៃ


នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០នេះ មន្ទីររ៉ែ និងថាមពលខេត្តមណ្ឌលគិរី បានបដិសេធថាចំពោះការជីកកាយរ៉ែត្បូងថ្ម នៅក្នុងរូបភាពអត្ថបទដែលបានចែកចាយ មិនមែនស្ថិតក្នុងភូមិសាស្ដ្រខេត្តមណ្ឌលគិរីឡើយ។

សូមសាធារណៈជនកុំមានការយល់ច្រឡំ ខ្លឹមសារដែលបានចុះផ្សាយទាំងនេះ គឺមានចរិតលក្ខណៈមួលបង្កាច់ខុសពីការពិត ក្នុងន័យបំភ័ន្ដ សាធារណៈមតិឲ្យមានការយល់ច្រឡំដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយសស្ថាប័ន ក្រសួង មន្ទីរវិស័យជំនាញគ្រប់គ្រងពាក់ព័ន្ធ ជាពិសេសថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី។

គួរបញ្ជាក់ថា នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២០ គណនី Facebook «Gỗ Đá Đăng Tâm» របស់ជនជាតិចិនវៀតណាមមួយរូប ជាអ្នករកស៉ីត្បូង បានបង្ហោះបង្ហាញសកម្មភាពជីកត្បូងថ្ម ហើយបាន «ដាក់ទីតាំង (Check in)» នៅក្នុងខេត្តមណ្ឌលគិរី ប្រទេសកម្ពុជា។ ការបង្ហោះរូបភាពដោយដាក់ «Check in» នៅក្នុងខេត្តមណ្ឌលគិរី នាំឱ្យមានការប្រតិកម្មខ្លាំងពីប្រជាពលរដ្ឋកម្ពុជាជាអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ដោយបានរិះគន់ទៅអាជ្ញាធរផងថាបណ្តែតបណ្តោយឱ្យមានសកម្មភាពជីកថ្មត្បូងអនាធិបតេយ្យ។



អត្ថបទដែលជាប់ទាក់ទង