ស្លា ប់ក្មេងម្នាក់ នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយសារជំនន់ទឹកភ្លៀង
(ព្រះសីហនុ)៖ សូមប្រុងប្រយត្ន័ ជំនន់ទឹកភ្លៀងបណ្តាលឱ្យលិចផ្ទះប្រជាពលពលរដ្ឋជិត៥០០គ្រួសារ និងស្លាប់ក្មេងម្នាក់ នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០នេះ ។
ករណីគ្រោះធម្មជាតិ ភ្លៀងនិងទឹកជំនន់នេះ បានបណ្តាលឲ្យលិចផ្ទះប្រជាពលរដ្ឋ សរុបចំនួន ៤៧២គ្រួសាររួមមាន៖
- ឃុំព្រៃនប់ ចំនួន ១២៥គ្រួសារ សរុបមនុស្ស៥០៦នាក់
- ឃុំទួលទទឹង ចំនួន២៨៦គ្រួសារ មនុស្ស១១៨០នាក់ (ស្រី ៦០៨នាក់)
- ឃុំអណ្តូងថ្ម ចំនួន ៤៦គ្រួសារ សរុបមនុស្ស១៨៨នាក់ ស្រី៩៧នាក់
- ឃុំសំរ៉ុង ចំនួន ១៥គ្រួសារ សរុបមនុស្ស៨៤នាក់ ស្រី ៤៤នាក់
- បណ្តាលឲ្យស្លា ប់ក្មេងស្រីម្នាក់ ឈ្មោះ វុទ្ធី ស្រីនី ភេទស្រី អាយុ ១ខួបកន្លះ នៅឃុំអណ្តូងថ្ម៕