លោកឧកញ៉ា ទៀ វិចិត្រ ត្រៀម 100 % ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋនៅតំបន់សមុទ្រ
លោកឧកញ៉ា ទៀ វិចិត្រ បានត្រៀម 100 % ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋនៅតំបន់សមុទ្រ !!
គួរបញ្ជាក់ផងដែរថា បើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម ស្តីពីស្ថានភាពរបស់ព្យុះទី ១១ ឈ្មោះ នូល (NOUL)។ ក្នុងនោះតំបន់មាត់សមុទ្រ និងនៅលើផ្ទៃសមុទ្រ នឹងអាចមានភ្លៀងធ្លាក់ច្រើន ប្រឈមខ្ពស់នឹងជំនន់ទឹកភ្លៀង (Flash Flood) រួមជាមួយខ្យល់បក់បោកខ្លាំង និងរលកសមុទ្រខ្ពស់ៗ ចាប់ពីថ្ងៃទី ១៨ ខែកញ្ញ ឆ្នាំ២០២០ ដល់ថ្ងៃទី ២០ ខែកញ្ញ ឆ្នាំ២០២០។
រដ្ឋបាលខេត្តក៏បានជម្រាបជូនសាធារណជន ពិសេសបងប្អូនប្រជានេសាទ និងអ្នកធ្វើដំណើរតាមសមុទ្រទាំងអស់ សូមផ្អាកការចេញដំណើរជាបណ្តោះអាសន្ន ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ។
ដោយឡែក បើយោងតាមការព្យាករណ៍អាកាសធាតុ ដែលចេញផ្សាយ នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០ បានឲ្យដឹងថា ព្យុះត្រូពិចទី១១ នូល(Noul)) បានកំពុងតែវាយប្រហារយ៉ាងខ្លាំងក្លាទៅលើខេត្តហ៊ួយ(Heu) និងទីក្រុងដាណាង ប្រទេសវៀតណាម ក្នុងល្បឿនចន្លោះពី៤៥-៥៥ណត និងមានទិសដៅទៅកាន់ប្រទេសឡាវ និងថៃ ហើយនឹងថមថយល្បឿនទៅវិញ នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២០។