ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានដឹកនាំកងកំលាំងនគរបាល អន្តរាគមន៍ពិសេស ទៅស្រុកព្រៃនប់បន្ថែម ដើម្បីជួយប្រជាពលរដ្ឋ
ថ្ងៃសុក្រ ១កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០ នេះ ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានដឹកនាំកងកំលាំងនគរបាល អន្តរាគមន៍ពិសេស ពីស្នងការដ្ឋាន ទៅស្រុកព្រៃនប់បន្ថែម ដើម្បីចូលរួមជួយប្រជាពលរដ្ឋ ក្នុងឃុំ អណ្ដូងថ្ម និង ឃុំសំរ៉ុង ជាពិសេស នៅភូមិសាមគ្គី ដែលជនលេចដោយទឹកភ្លៀង ។
ប្រសាសន៍របស់ ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ” កងកំលាំងប្រដាប់អាវុធជាកូនចៅប្រជាជន “