ជំនន់ទឹកភ្លៀងធំ ផ្លូវជាតិលេខ៣កំពុងទទួលរងនូវការលិចលង់ជាខ្លាំង

រដ្ឋបាលស្រុកព្រៃនប់បានចេញសេចក្តីជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋថា ដោយសារជំនន់ទឹកភ្លៀងធំ ផ្លូវជាតិលេខ៣ កំពុងទទួលរងនូវការលិចលង់ជាខ្លាំង ដែលមានទីតាំងស្ថិតនៅភូមិព្រែកទាល់ ឃុំទឹកថ្លា ។

Banner Sidebar 1 – ទឹកលាងដៃ

រដ្ឋបាលស្រុកព្រៃនប់ បានអំពាវនាវអោយ បងប្អូនដែលធ្វើដំណើរឆ្លងកាត់បង្កើនការប្រុងប្រយ័ត្នខ្ពស់ ដើម្បីបង្ករកុំអោយមានគ្រោះថ្នាក់យថាហេតុ ។

គួរបញ្ជាក់ផងដែរថា រដ្ឋបាលស្រុកព្រៃនប់បានជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋដែលត្រូវឆ្លងកាត់ផ្លូវលំអភិវឌ្ឍន៍ជនបទ ស្ថិតនៅភូមបឹងរាំង និងភូមិព្រែកក្រាញ់ ឃុំសាមគ្គី អោយបានជ្រាបថា រដ្ឋបាលស្រុកត្រូវបានបិទផ្លូវនេះជាបណ្ដោះអាសន្នព្រោះជំនន់ទឹកភ្លៀងធំ អាចបង្ករអោយមានគ្រោះថ្នាក់យថាហេតុណាមួយដល់បងប្អូន អាស្រ័យដូចបានជម្រាបខាងលើនេះ សូមបងប្អូនជ្រាបជាព័ត៌មាន ។

អត្ថបទដែលជាប់ទាក់ទង