ពលរដ្ឋខ្មែរ-អាមេរិកាំង ៥២៥ នាក់ នៅរដ្ឋវ៉ាស៊ីនតោន រំលឹកខួប៧ មករា
ថ្ងៃអាទិត្យ ១១កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៥ ខែមករា ឆ្នាំ២០២០
នៅរដ្ឋវ៉ាស៊ីងតោន(Washington state) ក្រុង Seattle (Tacoma)
🏠ទីតាំង ភោជនីយ៍ដ្ឋាន Emerald queen Conference center
ក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជា នៃសហរដ្ឋអាម៉េរិក ទទួលបន្ទុកតំបន់ឆ្នេរខាងលិច រដ្ឋវ៉ាស៊ីងតោនសមាជិក សមាជិកា យុវជនបក្ស បានរៀបចំកម្មវិធីអបអរសាទរខួបទី៤១ នៃទិវាជ័យជំនះ០៧មករា ១៩៧៩-២០២០ក្រោម
អធិបតីភាព លោក ជុំ សន្ទរី ឯកអគ្គរាជទូតវិសាមញ្ញនិងពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសហរដ្ឋអាម៉េរិក និងមិចស៉ិកកូ ,លោក ណុប ដារ៉ាអនុប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជាប្រចាំតំបន់ឆ្នេរខាងលិច, លោក ហ៊ឹង ប៊ុនថន ប្រធានក្រុមការងារប្រចាំរដ្ឋវ៉ាស៊ីងតោន និងប្រតិភូអមដំណើរ។
ពិធីនេះមានការចូលរួមពីគណកម្មាធិការអនុសាខា បក្ស ប្រធាន អនុប្រធានយុវជន សមាជិក សមាជិកាយុវជនបក្ស ភ្ញៀវអន្តរជាតិ កុងស៊ុលទូត និងបណ្តាអង្គទូតមួយចំនួនចូលរួម សរុបចំនួនអ្នកចូលរួម៥២៥នាក់ ។