ករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តដឹកទ្រុងជ្រូក បណ្តាលឲ្យមនុស្សស្លា ប់១នាក់និងរបួសធ្ងន់០៦នាក់​ នៅចំណុចស្រុកអូរជ្រៅ

Banner Sidebar 1 – ទឹកលាងដៃ

ខេត្តបន្ទាយមានជ័យ៖ យោងតាមសេចក្តីរាយការណ៍របស់សមត្ថកិច្ចនគបាលចរាចរណ៍ផ្លូវគោក បានឲ្យសារព័ត៍មានដឹងថានៅវេលាម៉ោង១៥: ៤៥នាទី ថ្ងៃសុក្រ ថ្ងៃទី១៨ ខែកញ្ញា​ ឆ្នាំ២០២០មានករណីគ្រោះ ថ្នាក់ចរាចរណ៍មួយបានកើតឡើង នៅចំណុចស្ពានលេខ៤ ចន្លោះបង្គោលគីឡូម៉ែតលេខ(២៣ -២៤)លើផ្លូវជាតិលេខ៥៨ ស្ថិតក្នុងភូមិប្រាសាទ ឃុំអូរបីជាន់ ស្រុកអូរជៅ ខេត្តបន្ទាយមានជ័យ


ដោយបង្កឡើងដោយរថយន្តដឹកទ្រុងជ្រូក១គ្រឿង ម៉ាក HYUNDAI ពណ៌ខៀវ (ស )ពាក់ស្លាក់លេខ កំពង់ចាម 3A.8759 សមត្ថកិច្ចបានបញ្ជាក់បន្ថែមថា អ្នកបើកបរមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ ក្រោយបានជួបគ្រោះថ្នាក់ចរាចរណ៍រត់គេចខ្លួនបាត់។

ប្រភពជុំវិញកន្លែងកើតហេតុបានឲ្យដឹងថារថយន្តបើកមកពីទិសខាងលិចទៅទិសខាងកើត មកដល់ចំណុចកើតហេតុបានរ៉េចង្កូតទៅបុកនឹងបង្កាន់ដៃស្ពានខាងស្តាំ ដោយមិនដឹងមូលហេតុ បណ្តាលឲ្យរថយន្តធ្លាក់ជាប់នឹងស្ពាន ក្នុងនោះមានអ្នករួមដំណើរចំនួន១៣នាក់បណ្តាលឲ្យស្លា ប់ ០១នាក់ និងរបួស១២នាក់ ក្នុងនោះរបួសធ្ងន់០៦នាក់ ស្រាល០៦នាក់។

ក្រោយពីកម្លាំងសមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោកចុះទៅពិនិត្យកន្លែងកើតហេតុ ប្រគល់សពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ផងដែរចំណែកឯជនរងគ្រោះត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត។

អត្ថបទដែលជាប់ទាក់ទង