មន្ត្រីយោធាម្នាក់ បានដកកាំភ្លើងខ្លីបាញ់សម្លា ប់ពលរដ្ឋម្នាក់ បណ្ដាលឱ្យស្លា ប់ទាំងកណ្ដាលហ្វូងមនុស្ស នៅខេត្តពោធិ៍សាត់
ហេតុការណ៍នោះបានកើតឡើងកាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០ នៅម្ដុំអូរជ័រ ស្ថិតនៅភូមិថ្មី ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។
សេចក្តីរាយការណ៍បឋម បានឱ្យដឹងថា ជនរងគ្រោះដែលស្លា ប់ត្រូវបានគេស្គាល់ថាមានឈ្មោះ ទូច ភេទប្រុស អាយុជាង ៣០ឆ្នាំ។ ចំណែកបុរសជនដៃដល់ត្រូវបានគេស្គាល់ឈ្មោះ ផល ជាមន្រ្តីយោធា។ សេចក្តីរាយការណ៍បានអោយដឹងថា នៅមុនពេលកើតហេតុគេមិនដឹងថាមានរឿងអ្វីនោះទេ? ស្រាប់តែមន្ត្រីយោធាឈ្មោះ ផល បានដកកាំភ្លើងខ្លីមកបាញ់សំដៅចំជនរងគ្រោះ បណ្ដាលឱ្យស្លា ប់ភ្លាមៗនៅនិងកន្លែងកើតហេតុតែម្តង។
ក្រោយបាញ់សម្លា ប់រួចហើយ ជនដៃដល់ដែលជាមន្ត្រីយោធាឈ្មោះ ផល បានទៅសម្ងំនៅក្នុងផ្ទះប្រជាពលរដ្ឋ តែត្រូវបានសមត្ថកិច្ចអន្តរាគមន៍ចាប់បានជនដៃដល់ យកទៅសាកសួរដើម្បីបន្តនីតិវិធី នៅអធិការដ្ឋាននគរបាលស្រុកក្រគរ៕