នារីជនជាតិវៀតណាមម្នាក់ ស្រក់ទឹកភ្នែកស្តាយក្រោយ បន្ទាប់ពីតុលាការកាត់ទោសអោយជាប់គុកអស់មួយជីវិត ព្រោះតែលុយ ៥០០ដុល្លារ ហ៊ានប្រថុយគ្រោះថ្នាក់នាំគ្រឿងញៀនពីកម្ពុជា ចូលទៅវៀតណាម
វៀតណាម៖ កាលពីថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ២០២០ កន្លងនេះ តុលាការប្រជាជនខេត្ត An Giang បានសម្រេចកាត់ក្ដី ឲ្យជនជាប់ចោទឈ្មោះនាង Do Nhu Y អាយុ ២៨ឆ្នាំ រស់នៅស្រុក Ngoc Hien ខេត្ត Ca Mau ជាប់ពន្ធនាគារអស់មួយជីវិត ពីបទជួញដូរគ្រឿងញៀនខុសច្បាប់ ។
សូមរំឮកថា កាលពីព្រឹកថ្ងៃទី ២ ខែមិថុនា ឆ្នាំ ២០២០កន្លងទៅនេះ ប៉ូលិសការពារព្រំដែន កម្ពុជា-វៀតណាម ដែលស្ថិតនៅចំណុចឃុំ Khanh An ស្រុក An Phu បានចាប់ខ្លួនអ្នកទោសខាងលើ រួមទាំងមនុស្សពីរនាក់ផ្សេងទៀត ដែលបានចេញពីប្រទេសកម្ពុជា បំណងចូលក្នុងប្រទេសវៀតណាម ជាមួយនឹងថ្នាំញៀនមានទាំងប្រភេទគ្រាប់ និងម្សៅ សរុបទាំងអស់ ៤គីឡូក្រាម ។
បន្ទាប់ពីចាប់ខ្លួន ជនជាប់ចោទ Do Nhu Y បានសារភាពថា ខ្លួនទទួលស៊ីឈ្នួលនាំគ្រឿងញៀនពីប្រទេសកម្ពុជា ទៅកាន់ទីក្រុងហូជីមិញ ដោយទទួលបានកម្រៃជើងសារតែ ៥០០ដុល្លារប៉ុណ្ណោះ ៕
ប្រភព៖ zingnews