លី​ សុខងីម​ រត់គេចខ្លួន​ តុលាការ​ចេញ​ដីកា​បង្គាប់​អោយចាប់ខ្លួន-ឃុំខ្លួន​ លី​ សុខងីម​

ខេត្ត​ព្រះសីហនុ​ ៖​ ចៅក្រម​សាលា​ដំបូង​ខេត្ត​ព្រះសីហនុ​ លោក​ គួន​ ចន្ថា​ បានចេញដីកាបង្គាប់​អោយសមត្ថកិច្ចចាប់​ឃាត់​ខ្លួន​ និង​ ឃុំ​ ខ្លួន​ ឈ្មោះ​ លី​ សុខងីម​ ដាក់ពន្ធនាគារ​ខេត្ត​ព្រះសីហនុ​ ពីបទ​ ជនប្រេីអំពេីហឹង្សាទៅលេីអ្នកកាន់កាប់អចលនវត្ថុដោយសុច្ចរិត​ ប្រព្រឹត្តទៅ​នៅ​ភូមិ​ ពូធឿង​ ឃុំបិតត្រាង​ ស្រុក​ព្រៃ​នប់​ ខេត្ត​ព្រះសីហនុ​ កាល​ពី​ឆ្នាំ​ ២០១៨​ ។  

Banner Sidebar 1 – ទឹកលាងដៃ

ប្រភពច្បាស់ការពី​សមត្ថកិច្ច​បានអោយដឹងថា​ ឈ្មោះ​ លី​ សុខងីម​ បានគេចខ្លួនទៅ​ក្រៅប្រទេស​ហេីយ​ ។  បេីតាម​ព័ត៌មាន​ថាទៅប្រទេស​កាណាដា​ ។  ទោះជា​ លី​ សុខងីម​ រត់គេចខ្លួន​យ៉ាងណាក៏ដោយ​ក៏សមត្ថកិច្ចនៅតែតាមចាប់ខ្លួនគ្រប់ពេល​ នៅពេលដែល​ លី​ សុខងីម​ ត្រលប់​មកប្រទេស​កម្ពុជា​វិញ​ ។  

ក្នុងដីកាបង្គាប់អោយចាប់ខ្លួនបាន​សរសេរថា​ តាមសាលក្រម​ព្រហ្មទណ្ឌ​លេខ​ ១១៦/០៦​ “ជ”​ ចុះថ្ងៃទី​ ២៨​ ខែ​ មិនា​ ឆ្នាំ​ ២០១៩​ របស់​សាលា​ដំបូង​ខេត្ត​ព្រះសីហនុ​ បានផ្ដន្ទាទោស​ លី​ សុខងីម​ ដាក់ពន្ធនាគារ​កំណត់​ ១​ ឆ្នាំ​ ៦​ ខែ​ ពិន័យ​ជា​លុយ​ ៥​ លានរៀល​ ពីបទ​ ជនប្រេីអំពេីហឹង្សាទៅលេីអ្នកកាន់កាប់អចលនវត្ថុដោយសុច្ចរិត​ ប្រព្រឹត្តទៅ​នៅ​ភូមិ​ ពូធឿង​ ឃុំបិតត្រាង​ ស្រុក​ព្រៃ​នប់​ ខេត្ត​ព្រះសីហនុ​ កាល​ពី​ថ្ងៃ​ទី​ ២៧​ ខែ​ មិថុនា​ ឆ្នាំ​ ២០១៨​ បទល្មើស​ដែលមានចែងអោយផ្ដន្ទាទោសតាមមាត្រា​ ២៥៣​ នៃ​ ច្បាប់​ភូមិ​បាល​ ។  

ក្រៅពី​សំណុំរឿង​ខាងលេីនេះ​ នៅមានប្រជាពលរដ្ឋ​ចំនួន​ ១៩​ គ្រួសារ​ទៀត​ដែល​ជាម្ចាស់ដីនៅ​ ភូមិ​ ពូធឿង​ ឃុំបិតត្រាង​ ស្រុក​ព្រៃ​នប់​ ខេត្ត​ព្រះសីហនុ​ មាន​ប្លង់ស្លាបមានត្រឹមត្រូវ​ ក៏បានរួមគ្នា​ប្ដឹង​ លី​ សុខងីម​ ដែរ​ព្រោះ​តែ​ លី​ សុខងីម​ និង​ បក្សពួក​ បាន​ប្រេីអំពេីហឹង្សាលេីអ្នកកាន់កាប់អចលនវត្ថុអ្នកដទៃដោយសុច្ចរិត​ នៅចំណុច​ ភូមិ​ពូធឿង​ ឃុំបិតត្រាង​ ស្រុក​ព្រៃ​នប់​ ខេត្ត​ព្រះសីហនុ​ ដែរ​ ។

អត្ថបទដែលជាប់ទាក់ទង