រ៉ន សារិន យល់ព្រមជួបដោះស្រាយជាមួយ យ៉ាន់ យឿន រឿងប្រាក់ ៦,០០០ ដុល្លារ ជាថ្នូររត់ការជួយអោយអោយគាត់បានធ្វើមន្រ្តីក្នុងជួរប៉ូលីស
ភ្នំពេញ៖ តាមរយៈផេគរបស់ឯកឧត្តម ដួង តារា ពាក់ព័ន្ធនឹងរឿងរត់ការដើម្បីបានធ្វើមន្រ្តីក្នុងជួរប៉ូលីស បានអោយដឹងថា៖
“ដំណោះស្រាយឈ្នះឈ្នះតេជោធ្វើអោយមនុស្សមានគុណធម៍ដឹងខុសត្រូវឡេីងវិញ
ខ្ញុំពិតជារីករាយ ដែលបានឃើញប្អូន រ៉ន សារិន ដែលខ្ញុំបានផ្សព្វផ្សាយក្នុងហ្វេសបុគកាលពីពេលថ្មីកន្លងទៅនេះដែលបានទទួលលុយពីប្អូន យ៉ាន់ យឿន ចំនួន ៦,០០០ ដុល្លារ ជាថ្នូរក្នុងការរត់ការជួយអោយអោយគាត់បានធ្វើមន្រ្តីក្នុងជួរប៉ូលីស។ ប៉ុន្តែភាគីដែលបានទទួលលុយហើយ ក៏បានបាត់មុខមួយរយៈ រហូតទាល់តែឃើញសារខ្ញុំទើបប្អូនចេញមកដោះស្រាយ។
នៅពេលនេះ ប្អូនទាំងពីរបានជួបដោះស្រាយជាមួយគ្នាហើយបានផ្តិតមេដៃយល់ព្រមទទួលសងប្រាក់បញ្ចប់វិវាទក្រៅប្រព័ន្ធតុលាការ ដោយមានកិច្ចសន្យាសងប្រាក់ត្រឹមត្រូវ កាលពីថ្ងៃទី១៩ កញ្ញា ទៀតផង។ ប្អូន យ៉ាន យឿន ថ្មីនេះ ក៏បានទទួលលុយសងជាបណ្តើៗហើយ ហើយនៅថ្ងៃទី ១៥ តុលាខាងមុខនេះ ប្អូន រ៉ន សារិន នឹងសង ៣៥០០ ជាបន្តទៀត។ ពិតជាស័ក្តិសិទ្ធមែនដំណោះស្រាយឈ្នះឈ្នះតេជោ!
ពិតណាស់ ដំណោះស្រាយឈ្នះ-ឈ្នះតេជោ គឺបានធ្វើអោយមនុស្សចាប់ផ្តើមភ្ញាក់រលឹក ដឹង និងស្គាល់ខុសត្រូវ មានគុណធម៍ បែរយកការចរចារនិយាយគ្នាចែករំលែកដោះស្រាយបញ្ចប់វិវាទក្រៅប្រព័ន្ធតុលាការបានយ៉ាងមានប្រសិទ្ធភាព។ “
ចុងក្រោយឯកឩត្តម ដួង តារា ក៏បានបញ្ជាក់ផងដែរថា ៖
” ខ្ញុំសង្ឃឹម និងមានជំនឿថា បងប្អូនដែលមានវិវាទតូចធំទាំងឡាយនឹងជ្រើសរើសដំណោះស្រាយឈ្នះឈ្នះសម្តេចតេជោ ដើម្បីដោះស្រាយបញ្ចប់វិវាទគ្រប់ប្រភេទដើម្បីសេចក្តីសុខគ្រប់ៗគ្នាដោយគ្មានការលោភលន់។ “
យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម និង សូមមានចិត្តអាណិតស្រឡាញ់ពលរដ្ឋយើងគ្រប់ទីកន្លែងដោយគ្មានការរើសអើង៕ “