ហេតុផលធំបំផុតរបស់កីឡាករភាគច្រើនដែលប្រកាសចូលនិវត្តន៍
ហេតុផលធំបំផុតរបស់កីឡាករភាគច្រើនដែលប្រកាសចូលនិវត្តន៍គឺនៅពេលដែលវ័យរបស់ពួកគេជ្រេ ហើយទម្រង់លេងចាប់ផ្តើមធ្លាក់ ឬ ក្រោយពីរបួសរយៈពេលយូរជាដើម តែសម្រាប់ Danielle De Rossi ហេតុផលគឺសាមញ្ញជាងនេះ។
កីឡាករខ្សែការពារសញ្ជាតិ អុីតាលី វ័យ ៣៦ឆ្នាំ Danielle De Rossi បានប្រកាសកាលពីថ្ងៃទី ៦ មករា នេះថា គាត់ចូលនិវត្តន៍ពីអាជីពជាកីឡាករបាល់ទាត់ហើយ។ ក្នុងការប្រកាសនេះ លោកបានប្រាប់ថា ហេតុផលដែលលោកចូលនិវត្តន៍នេះគឺមិនមែនដោយសារតែរបួសនោះទេ តែដោយសារលោកត្រូវត្រឡប់ទៅផ្ទះវិញ “ខ្ញុំចូលនិវត្តន៍មិនមែនដោយសារតែហេតុផលរបួសទេ តែដោយសារខ្ញុំមានអារម្មណ៍ថាចង់ត្រឡប់ទៅផ្ទះខ្ញុំវិញ។ ខ្ញុំនឹកកូនស្រីរបស់ខ្ញុំ ដូចនេះការសម្រេចចិត្តរបស់ខ្ញុំគឺច្បាស់ហើយ។ ខ្ញុំពិតជាសប្បាយចិត្តណាស់ដែលបានលេងឱ្យក្លឹប Boca ហើយខ្ញុំនឹងមិនភ្លេចអនុស្សាវរីយ៍នៅទីនេះទេ”។