សេចក្តីជូនដំណឹង៖ ស្តីពី ស្ថានភាពធាតុអាកាស នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ ២០២០

ភ្នំពេញ៖ បើយោងតាមក្រសួងធនធានទឹក និងឧតុនិយម​បានអោយដឹងនៅថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ២០២០ នេះថា៖

Banner Sidebar 1 – ទឹកលាងដៃ

ចាប់ពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ ដល់ថ្ងៃទី ០៦ ខែតុលា ឆ្នាំ២០២០ ប្រព័ន្ធសម្ពាធទាប នឹងបន្តអូសបន្លាយឆ្លងកាត់ប្រទេសកម្ពុជាដោយភ្ជាប់ជាមួយសម្ពាធទាបមួយ នៅលើសមុទ្រចិនខាងត្បូង ។

ស្ថានភាពបែបនេះនឹងធ្វើអោយ បណ្តាខេត្តនៅតំបន់ទំនាបកណ្តាល អាចមានភ្លៀងធ្លាក់រាយប៉ាយ ជាពិសេសបណ្តាខេត្តនៅភាគពាយ័ព្យ ។ បណ្តាខេត្តនៅតំបន់ជួរភ្នំដង់រែក និងខ្ពង់រាបឦសាន អាចមានភ្លៀងធ្លាក់ពីតិចទៅបង្គួរ ។ ចំណែកឯខេត្តនៅតំបន់មាត់សមុទ្រវិញ អាចនឹងមានភ្លៀងធ្លាក់ពីតិចទៅច្រើន ។

អត្ថបទដែលជាប់ទាក់ទង