អាជ្ញាធរខេត្តកំពង់ឆ្នាំង បើកកិច្ចប្រជុំពិភាក្សាលើការងារពិនិត្យ សិក្សា និងចងក្រងឯកសារទីតាំងដីដែលប្រជាពលរដ្ឋបានប្រើប្រាស់ និងអាស្រ័យផលជាក់ស្ដែងក្នុងតំបន់ការពារធម្មជាតិ

ភ្នំពេញ ៖ នាថ្ងៃចន្ទទី២៨ ខែកញ្ញា ឆ្នាំ២០២០នេះ ឯកឧត្តម ស្រ៊ន សំឫទ្ធី អភិបាលរងខេត្ត តំណាងឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង បានដឹកនាំប្រតិភូចូលរួមកិច្ចប្រជុំពិភាក្សាលើការងារពិនិត្យ សិក្សា និងចងក្រងឯកសារទីតាំងដីដែលប្រជាពលរដ្ឋបានប្រើប្រាស់ និងអាស្រ័យផលជាក់ស្ដែងក្នុងតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះប្រព័ន្ធតំបន់ការពារធម្មជាតិភូមិសាស្ត្រខេត្តកំពង់ឆ្នាំង។

Banner Sidebar 1 – ទឹកលាងដៃ

កិច្ចប្រជុំប្រព្រឹត្តទៅ ក្រោមអធិបតីភាពឯកឧត្តម អ៊ាង សុផល្លែត រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារពិនិត្យ សិក្សា និងចងក្រងឯកសារទីតាំងដីដែលប្រជាពលរដ្ឋបានប្រើប្រាស់ និងអាស្រ័យផលជាក់ស្ដែងក្នុងតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះប្រព័ន្ធតំបន់ការពារធម្មជាតិភូមិសាស្ត្រខេត្តកំពង់ឆ្នាំង។

សូមបញ្ជាក់ជូនផងផងដែរថាៈ សម្រាប់ខេត្តកំពង់ឆ្នាំង ដែលបានចូលរួមក្នុងកិច្ចប្រជុំពិភាក្សានោះដោយមានមន្ទីរបរិស្ថានខេត្តមន្ទីរ, រៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត, មន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ចខេត្ត, រដ្ឋបាលស្រុកកំពង់លែង និងរដ្ឋបាលស្រុកទឹកផុស៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង

អត្ថបទដែលជាប់ទាក់ទង