ឃាត់ ខ្លួន មនុស្ស ជិត ៤០០ នាក់ ដកហូតបាន កាំ ភ្លេី ង ២ ដេីម និង គ្រឿ ង ញៀ ន មួយចំនួន
ព្រះសីហនុ៖ សមត្ថកិច្ចបានធ្វើការប ង្ក្រា បទីតាំងខារ៉ាអូខេរបស់ជនជាតិចិនមួយកន្លែងឈ្មោះ ចិនស៊ីនខាយសៀនមិន និងបានឃាត់ខ្លួនជនជាតិចិនចំនួនជិត ៤០០នាក់។
ការចុះ ប ង្ក្រា បនេះ បានធ្វើឡើងក្នុងខារ៉ាអូខេរបស់ជនជាតិចិនឈ្មោះ ចិនស៊ីនខាយសៀនមិន នៅម្តុំឆ្នេរអូឈើទាល ក្នុងភូមិ៤ សង្កាត់លេខ ៤ ក្រុងព្រះសីហនុ កាលពីរំលងអធ្រាត្រឆ្លងចូលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០។
ក្នុងប្រតិបត្តិការ ប ង្ក្រា បនេះ សមត្ថកិច្ចបានរកឃើញ គ្រឿ ង ញៀ ន មួយចំនួនធំ និងសង្ស័យមានការពាក់ពន្ធ័ ក រ ណី ជួ ញ ដូ រ ផ្លូ វ ភេ ទ និងប្រើប្រាស់ គ្រឿ ង ញៀ នផងដែរ។ ក្រៅពីវត្ថុតាំងទាំងនេះ សមត្ថកិច្ចក៏បានឃាត់ខ្លួនថៅកែធំ និងរកឃើញមាន កាំ ភ្លើ ង ថែមទៀតផង។
ជនជាតិចិនប្រុស ស្រី ជិត ៤០០នាក់ ត្រូវបានឃាត់ខ្លួននៅក្នុងខារ៉ាអូខេនេះ ដើម្បីត្រួតពិនិត្យនិងសាកសួរ ដោយសមត្ថកិច្ចជំនាញ។
អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ លោកកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានមានប្រសាសន៍ថ្លែងប្រាប់អ្នក សារព័ត៌មាន កាលពីល្ងាចថ្ងៃទី៣០ ខែកញ្ញា ថា នៅក្នុងការ ចុះ ប ង្ក្រា ប ទីតាំងខារ៉ាអូខេ ចិនស៊ីនខាយសៀនមិន សមត្ថកិច្ចបានឃាត់ខ្លួនមនុស្សចំនួន ៣៧៥នាក់ ដោយក្នុងនោះមានថៅកែធំម្នាក់ គឺថៅកែទីតាំងខារ៉ាអូខេ និង បាន រក ឃើញ ថ្នាំ ញៀ ន ផងដែរ។ ហើយសមត្ថកិច្ចកំពុងតែធ្វើការសាកសួរ។
“ឃាត់ខ្លួនមនុស្សចំនួន ៣៧៥នាក់ ក្នុងនោះមានថៅកែធំម្នាក់ (ថៅកែទីតាំងខារ៉ាអូខេ) ឃាត់ខ្លួនកាលពីព្រឹកថ្ងៃទី៣០ កញ្ញា ហើយសមត្ថកិច្ចកំពុងដំណើរការនីតិវិធី”។
សេចក្តីរាយការណ៍បានឲ្យដឹងថា ទីតាំងខារ៉ាអូខេ ចិនស៊ីនខាយសៀនមិន ជាកម្មសិទ្ធរបស់ឈ្មោះ Bao Fangze ជាជនជាតិចិន។ សមត្ថកិច្ចបានដកហូតបាន គ្រឿ ង ញៀ ន មួយចំនួនធំ (មិនទាន់ថ្លឹង) រួមទាំងមានអា វុ ធ ខ្លីចំនួនពីរដើម។
លោកឧត្តមសេនីយ៍ទោ ជួន ណារិន ស្នងការនគរបាលខេត្ត ព្រះសីហនុ បានមានប្រសាសន៍កាលពីព្រលប់ ថ្ងៃទី៣០ ខែកញ្ញា ថា ប្រតិបត្តិការនេះមិនទាន់បានបញ្ចប់ នៅឡើយទេ កំពុងតែអនុវត្តទៅតាមនីតិវិធី ដឹកនាំសម្របសម្រួលដោយលោកសៀង សុខ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត និងបញ្ជាដឹកនាំផ្ទាល់ ពីលោកគួច ចំរើន គណៈអភិបាលខេត្ត និងមានការចូលរួមពីកម្លាំងជំនាញ ពាក់ព័ន្ធ។