ឃា ត់ ខ្លួន ក្រុមជនទំនើង ១៣នាក់ ជំនាញខាងជិះម៉ូតូ​​បង្ហោះតាមផ្លូវសាធារណៈ នឹងបង្អួត ដា វ សាំ ម៉ូ រ៉ៃ គ្នា នៅបាត់ដំបង

Banner Sidebar 1 – ទឹកលាងដៃ

ខេត្តបាត់ដំបង ​៖ កាលពី​រសៀល​នៅ​ថ្ងៃ​ទី​០១ ខែ​តុលា ឆ្នាំ២០២០ កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល នៃ​ស្នងការ​ខេត្តបាន ស្ទា ក់ ​ចា ប់ ឃា ត់ ខ្លួនក្រុម​យុវជន​ទំនើង​យ៉ាងតិច​ចំនួន​១៣​នាក់ ដែល​តែង​បង្ក​ភាព​ភ័យ​ខ្លាច​ដល់​អ្នកដំណើរ​តាម​រយៈ​ការ​ជិះ​ម៉ូតូ​បង្ហោះ​ពាសពេញ​ថ្នល់​ទាំង​ហ្វូង​ៗ ។

ក្រុម​ ក្មេ ង​ ពា ល​ ទាំង​១៣​នាក់​ ត្រូវ​បាន​កម្លាំង​របស់​លោក​តាម​ប្រ​ម៉ា​ញ់​បាន​មួយ​ចំនួន នៅ​ចំណុច​ក្នុង​ព្រ​លាន​យន្តហោះ និង មួយ​ចំនួន​ទៀត​នៅ​លើផ្លូវ​ហា​យ​វេ ដែល​កំពុង​សាងសង់​នៅ​ជាយក្រុង​។ ជាមួយនឹង​ការ ​ឃា ត់ ខ្លួន​ជន​ទំនើង​ជាង​១០​នាក់​នេះ កម្លាំង​ជំនាញ​ក៏​បាន​ដកហូត​ម៉ូតូ​ចំនួន​០៦​គ្រឿង​ដែរ ដែល​ជា​មធ្យោបាយ​បង្ក​ភាព​អនា​ធិ​ប​តេ​យ្យ​។​

មានការ​កត់​​សម្គាល់ថា បច្ចុប្បន្ន​ នៅ​ក្នុង​ព្រ​លាន​យន្តហោះខេត្តបាត់ដំបង និងនៅ​តាម​កន្លែង​ខ្លះនៃ​កំណាត់​ផ្លូវ​ហា​យ​វ៉េ ​ដែល​កំពុង​សាងសង់​វាង​ក្រុង​បាត់ដំបង គឺជា​ទីកន្លែង​ដ៏​ពេញ​និយម​ សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ​ទៅ​អង្គុយ​លេង​កំសាន្ត​ជា​លក្ខណ​:​គ្រួសារ ដើម្បី​លំហែកាយ ហើយ​ក៏​ជាទី​ពេញ​និយម​សម្រាប់​ការ​ហាត់ប្រាណ​ដែរ​។

ប៉ុន្តែ​ទន្ទឹម​នឹង​នោះ វា​ក៏​ជាទី​តាំង​ដ៏​ពេញ​និ​យ​ម សម្រាប់​ក្រុម​ក្មេង​ទំនើង​ជិះ​ម៉ូតូ​ប្រណាំង ជិះ​ម៉ូតូ​បង្ហោះ ឬ ជិះ​ម៉ូតូ​ ដេ ញ​ កា ប់​ ចា ក់​ គ្នា​យ៉ាង​ ឃោ​ ឃៅ​ ផង​ដែរ ​។​

លោក ឈឿ​ង គឹ​ម​សុង នាយ​ការិ​យាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល បាន​និយាយ​ដោយ​យោង​លើ​សកម្មភាព​ជាក់ស្ដែង នៃ​ក្រុម​ទំនើង​នោះ​ថា កន្លង​ទៅ​ក្រុម​ក្មេង​ទំនើង​នេះ ពិតជា​បង្ក​ភាព​អាណា​ធិ​ប​តេ​យ្យ​ខ្លាំង​ណាស់​នៅ​តាម​ដងផ្លូវ​នានា ក៏​ដូច​នៅ​ក្នុង​ព្រ​លាន​យន្តហោះ​ដែរ ហើយ​ប្រជាពលរដ្ឋ​ដែល​និយម​ទៅ​អង្គុយ​លំហែកាយ ឬ ទៅ​ហាត់ប្រាណ​នៅ​ទីនោះ​ក៏​ប្រឈម​នឹង ​គ្រោះ ថ្នាក់​យ៉ាង​ផុយ​ស្រូ​យ​ជាមួយនឹង​ក្រុម​ ជ ន ពា ល​នេះ​ផង​ដែរ​។

ដូច្នេះ​ហើយ ទើប​លោកស្នងការ​ដាក់​វិធានការ​ចុះ​បង្ក្រាប​តែ​ម្ដង​។​

លោក ឈឿ​ង គឹ​ម​សុង បាន​បញ្ជាក់​ថា កន្លង​មក​កម្លាំង​របស់​លោក​ក៏​ធ្លាប់​ចុះ​ទប់ស្កាត់​និង​បង្ក្រាប​ក្រុម​បង្ហោះ​ម៉ូតូ​នេះ​ជា​បន្តបន្ទាប់​ផង​ដែរ តែ​មិនយូរ​ប៉ុន្មាន​ក្រុម​នេះ​បាន​លួ​ប​បង្ក​បញ្ហា​ដដែល​ទៀត​។

មិនតែប៉ុណ្ណោះ ពេល​ខ្លះ​ ប ង្ក្រា ប​ បាន​ទាំង​មនុស្ស​ដកហូត​បាន​ទាំង​ ដា វ ​ឬ​ កាំ បិ ត​ ផង ដែល​ពួក​គេ​ដាក់​តាម។

ប្រភព៖ BKK 24h

អត្ថបទដែលជាប់ទាក់ទង