ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ផ្តែផ្តាំកូនៗ រឿងចែកទ្រព្យសម្បត្តិគ្នាមិនស្មេីមុនពេលចូលបន្ទប់វះកាត់ (មានវីឌីអូ)
ភ្នំពេញ៖ ថ្ងៃសុក្រទី០២ ខែតុលា ឆ្នាំ២០២០ ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ផ្តែផ្តាំកូនៗអោយហេីយ ខ្លាចចែកទ្រព្យសម្បត្តិគ្នាមិនស្មេីមុនពេលចូលបន្ទប់វះកាត់ ហើយមួយឃ្លាចុងក្រោយសើចផ្អើលពេទ្យតែម្តង។
យ៉ាងណាមិញ យើងមិនទាន់ដឹងនោះទេថា ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី មានជំងឺអ្វីរហូតចូលបន្ទប់វះកាត់ ដែលធ្វើអោយបងប្អូនជាច្រើននៅក្នុងបណ្តាញសង្គម សម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ។
ក្នុងនោះផងដែរ ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ក៏បានថ្លែងអំណរគុណចំពោះ សាស្ត្រាចារ្យមហាបរិញ្ញាគួច ហាច ដោយបានរៀបរាប់ថា៖
<< អរគុណច្រើនខ្លាំងណាស់ចំពោះសាស្ត្រាចារ្យមហាបរិញ្ញាគួច ហាច ព្រមទាំងសហការីមន្ទីរពហុព្យាបាល សំពៅមាស ដែលបានជួយសង្គ្រោះជីវិតរបស់ខ្ញុំអោយរួចចាកផុត ពីសេចក្តីស្លាប់ក្នុងថ្ងៃសុក្រទី០២ ខែតុលា ឆ្នាំ២០២០នេះ ។
លោកមហាបរិញ្ញាមានប្រសាសន៍ថាពេទ្យគាត់សាងសង់ឡេីង សម្រាប់ទទួលប្រជាជនក្រនិងមធ្យមដែលជិះម៉ូតូឬឡានជជុសទេ អ្នកធំជាងគេដែលមកសម្រាកព្យាបាលនៅមន្ទីរពេទ្យរបស់គាត់មានតែឯកឧត្តមហ្នឹងហេីយ ខ្ញុំសូមវាយតម្លៃខ្ពស់ដល់សេវាកម្មក៏ដូចជាសម្ភារៈឧបករណ៍ពេទ្យមិនចាញ់បរទេសប៉ុន្មានទេ ។ >>