ក្រោមការដឹកនាំ​បញ្ជាផ្ទាល់​លោក​ លោកឧត្តមសេនីយ៍ស្នងទោ​ ឯម​ កុសល​ ស្នងការនគរបាលខេត្ត​កំពង់ចាម​ កម្លាំង​ជំនាញនគរបាល​ព្រហ្ម​ទណ្ឌ​ បានបំបែកសំណុំរឿងគប់កញ្ចប់រថយន្ដ នៅម្ដុំចំការកៅស៊ូ​ ក្នុង​ស្រុកចំការលើ

Banner Sidebar 1 – ទឹកលាងដៃ

កំពង់ចាម ៖ កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង១៨ និង៣០នាទី នៅចំណុចលើផ្លូវជាតិលេខ៧១ ស្ថិតនៅភូមិបាំង២ ឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម មានករណី ឃា ត ក ម្ម (គប់កញ្ចក់រថយន្តបណ្តាលឲ្យ ស្លា ប់ ) មួយកើតឡើង។

បន្ទាប់ពីហេតុការណ៍កើតឡើងភ្លាម លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានដាក់បទបញ្ជាដល់ជំនាញរបស់ផែនការងារនគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការរង សហការជាមួយកម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុកចំការលើ និងអាជ្ញាធរមូលដ្ឋានចុះធ្វើការស្រាវជ្រាវរហូតកំណត់មុខសញ្ញាបាន និងចាប់ឃាត់ខ្លួនបានចំនួន០២នាក់គឺ ៖

១-ឈ្មោះ រី ធា ភេទប្រុស អាយុ២០ឆ្នាំ ជាតិខ្មែរ មានទីលំនៅភូមិបាំង២ ឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម មុខរបរ កម្មករ លទ្ធផលតេស្តរក សា រ ធា តុ ញៀ ន (វិជ្ជមាន) ។

២-ឈ្មោះ ឈឿន ភារម្យ ភេទប្រុស អាយុ២០ឆ្នាំ ជាតិខ្មែរ មានទីលំនៅភូមិ៣៤ ឃុំតាអុង ស្រុកចំការលើ ខេត្តកំពង់ចាម មុខរបរ កម្មករ លទ្ធផលតេស្តរក សា រ ធា តុ ញៀ ន (វិជ្ជមាន) ។

ផ្អែកតាមចម្លើយសារភាពរបស់ជនទាំង០២នាក់ខាងលើ បានឆ្លើយសារភាពថា ៖ ពួកខ្លួនពិតជាបានធ្វើសកម្មភាពយកដុំថ្ម គប់កញ្ចក់រថយន្តបណ្តាលឲ្យបែកកញ្ចក់រថយន្តហើយត្រូវជនរងគ្រោះឈ្មោះ ពុំ សុភណ្ឌ័ ភេទប្រុស អាយុ២៨ឆ្នាំ ជាតិខ្មែរ មានទីលំនៅភូមិសាលាវិស័យ ឃុំសាលាវិស័យ ស្រុកប្រាសាទបាល័ង្គ ខេត្តកំពង់ធំ (បណ្តាលឲ្យ ស្លា ប់ ពេលបញ្ចូនទៅមន្ទីរពេទ្យ) កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង១៨ និង៣៥នាទី នៅចំណុចលើផ្លូវជាតិលេខ៧១ ម្តុំមុខស្នាក់ការគណៈបក្សប្រជាជនកម្ពុជា ស្ថិតនៅភូមិបាំង២ ឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម ពិតប្រាកដមែន ។

ក្នុងនោះជនទាំង០២នាក់ខាងលើ ក៏បានឆ្លើយសារភាពបញ្ជាក់ទៀតថា ៖ កន្លងមកពួកខ្លួនក៏ធ្លាប់បានធ្វើសកម្មភាព យកចំពាមកៅស៊ូបាញ់ និងយកដុំថ្មគប់កញ្ចក់រថយន្តចំនួន០៧លើករួមមាន ៖

-លើកទី១៖ ក្នុងខែមេសា ឆ្នាំ២០២០ នៅចន្លោះវេលាម៉ោង២០ និង០០នាទី ទៅវេលាម៉ោង២១ និង០០នាទី បានធ្វើសកម្មភាពយកចំពាមកៅស៊ូ បាញ់កញ្ចក់រថយន្ត នៅចំណុចម្តុំចំការតាង៉ែន តាមបណ្តោយផ្លូវជាតិលេខ៧១ ស្ថិតនៅ ភូមិ៣២ ឃុំតាអុង ស្រុកចំការលើ ខេត្តកំពង់ចាម

-លើកទី២ និងទី៣៖ ក្នុងខែឧសភា ឆ្នាំ២០២០ នៅចន្លោះវេលាម៉ោង១៣ និង០០នាទី ទៅវេលាម៉ោង១៤ និង០០នាទី បានធ្វើសកម្មភាពយកដុំថ្មគប់កញ្ចក់រថយន្ត នៅចំណុចតាមបណ្តោយផ្លូវជាតិលេខ៧១ ម្តុំ ភូមិ៣៥ ឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម

-លើកទី៤៖ ក្នុងខែមិថុនា ឆ្នាំ២០២០ នៅចន្លោះវេលាម៉ោង១៧ និង០០នាទី ទៅវេលាម៉ោង១៨ និង០០នាទី បានធ្វើសកម្មភាពយកដុំថ្មគប់កញ្ចក់រថយន្ត នៅចំណុចតាមបណ្តោយផ្លូវជាតិលេខ៧១ ម្តុំភូមិតាំងក្រង ឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម

-លើកទី៥៖ ក្នុងខែមិថុនា ឆ្នាំ២០២០ នៅវេលាម៉ោងប្រហែល១៩ និង០០នាទី បានធ្វើសកម្មភាពយកដុំថ្មគប់កញ្ចក់រថយន្ត នៅចំណុចម្តុំលូពីរ តាមបណ្តោយផ្លូវជាតិលេខ៧១ ច្រកចូលភូមិបាំង២ ឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម

-លើកទី៦៖ ក្នុងខែកក្កដា ឆ្នាំ២០២០ នៅចន្លោះវេលាម៉ោង១៨ និង០០នាទី ទៅវេលាម៉ោង១៩ និង០០នាទី បានធ្វើសកម្មភាពយកដុំថ្មគប់កញ្ចក់រថយន្ត នៅចំណុចតាមបណ្តោយផ្លូវជាតិលេខ៧១ ម្តុំផ្សារបុសខ្នុរ ស្ថិតក្នុងភូមិបុសខ្នុរ ឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម

-លើកទី៧៖ ក្នុងខែសីហា ឆ្នាំ២០២០ នៅចន្លោះវេលាម៉ោង១៨ និង០០នាទី ទៅវេលាម៉ោង១៩ និង០០នាទី បានធ្វើសកម្មភាពយកដុំថ្មគប់កញ្ចក់រថយន្ត នៅចំណុចតាមបណ្តោយផ្លូវជាតិលេខ៧១ ស្ថិតក្នុងភូមិច្រណោម ឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម

-លេីកទី៨÷នៅថ្ងៃទី​ទី២៩​ ខែកញ្ញា​ ឆ្នាំ​២០២០​ នៅវេលាម៉ោង​១៨​ និង៣៥នាទី​ បានធ្វេីសកម្មភាពកដមថ្មគប់កញ្ចក់រថយន្ដ​ នៅចំណុចតាមបណ្ដោយផ្លូវជាតិលេខ៧១​ ស្ថិត​ក្នុង​ភូមិ​បាំង២​ ឃុំ​បុសខ្នុរ​ ស្រុក​ចំការ​លើ​ ខេត្ត​កំពង់ចាម​ បណ្ដាលឲ្យ​បែកកញ្ចក់រថយន្ដ​ រេចង្កូតទៅបុកដេីមកៅស៊ូ​ ហេីយជនរងគ្រោះបាន ស្លា ប់​ ក្រោយពេលបញ្ចូលទៅដល់មន្ទីរពេទ្យ​ ។

បច្ចប្បន្នជនទាំង០២នាក់ខាងលើនេះ ត្រូវបានបញ្ចូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បីចងក្រងសំណុំរឿងតាមនីតិវិធី តាមបញ្ជារបស់លោក សាន សុភះ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ៕

អត្ថបទដែលជាប់ទាក់ទង