កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ រៀបចំពិធីប្រគល់រថយន្ត ៧៥គ្រឿងដល់បណ្តាអង្គភាពចំណុះ

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃអង្គារ ទី៦ ខែតុលា ឆ្នាំ២០២០ នៅបញ្ជាការដ្ឋានកងទ័ពជើងគោក មានរៀបចំពិធីប្រគល់រថយន្ត ចំនួន ៧៥គ្រឿងដល់អង្គភាពចំណុះ ចំនួន ៣២អង្គភាព សម្រាប់ប្រើប្រាស់ក្នុងការងារហ្វឹកហ្វឺន និងប្រតិបត្តិការរបស់ខ្លួន។

Banner Sidebar 1 – ទឹកលាងដៃ

រថយន្តទាំងអស់ខាងលើនេះ គឺជាជំនួយឥតសំណងពីសាធារណរដ្ឋប្រជាមានិតចិន ក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការ រវាងក្រសួងការពារជាតិនៃប្រទេសទាំងពីរ កម្ពុជា-ចិន ជូនដល់កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ ដើម្បីជួយពង្រឹងសមត្ថភាពក្នុងវិស័យការពារជាតិកម្ពុជា។គួររំលឹកផងដែរថា តាមរយៈកិច្ចសហប្រតិបត្តិការទ្វេភាគី-ពហុភាគីជាមួយបណ្តាប្រទេសក្នុងតំបន់ និងសកលលោក កម្ពុជាតែងតែទទួលបាននូវជំនួយឧបត្ថម្ភជាច្រើនទាំងស្មារតី សម្ភារ និងថវិកាពីបណ្តាប្រទេសជាដៃគូ ហើយក្នុងនោះក៏មានសាធារណរដ្ឋប្រជាមានិតចិនផងដែរ ដែលជាប្រទេសផ្តល់ជំនួយដ៏ធំមួយសម្រាប់កម្ពុជា។

ជាក់ស្តែង ជំនួយកិច្ចសហប្រតិបត្តិការយោធាចិនជូនដល់កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទនាពេលនេះ គឺពិតជាបានបង្ហាញនូវចំណងមិត្តភាព ទំនាក់ទំនងល្អ និងភាពជាដៃគូយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ កម្ពុជា-ចិន៕

ប្រភព៖ កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ Royal Cambodian Army

អត្ថបទដែលជាប់ទាក់ទង