សមត្ថកិច្ចក្រុងព្រះសីហនុឆែកអាវុធជាតិផ្ទុះយប់មិញប្រទះឃេីញឡានចិនមានកាំ.ភ្លេីងខ្លីទំនេីប១ដេីម មានគ្រាប់៣០ និងថ្នាំ.ញៀ.ន ១កញ្ចប់

Banner Sidebar 1 – ទឹកលាងដៃ

ក្រុងព្រះសីហនុ- កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងព្រះសីហនុ បានរកឃើញកាំ.ភ្លើង ខ្លីមួយដើម គ្រាប់៣០គ្រាប់ ដកហូតរថយន្តមួយគ្រឿងនិងឃាត់ខ្លួនជនជាតិចិនចំនួន៦នាក់ (ប្រុស៣នាក់ស្រី៣នាក់) ដែលជិះក្នុងរថយន្តនោះ ក្នុងពេលកម្លាំងសមត្ថកិច្ចត្រួតពិនិត្យរកអាវុធជាតិផ្ទុះកាលពីយប់ថ្ងៃទី ៦ ខែតុលា ឆ្នាំ ២០២០ ក្នុងក្រុងព្រះសីហនុ ម្តុំជិតផ្សារពាណិជ្ជកម្មក្នុងសង្កាត់២ ។


សមត្ថកិច្ចបញ្ជាក់ថា រថយន្តដែលរកឃើញមានអាវុធនេះម៉ាក អាល់ផាត ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2BE-0032 មានមនុស្ស៦នាក់ជាជនជាតិចិន ចំណែក កាំ.ភ្លើងដែលដកហូតបាន ជាកាំ.ភ្លើងខ្លីម៉ាក G-Lock 19 Gen5 មាន បង់កាំ.ភ្លើងចំនួន២ និងគ្រាប់ចំនួន៣០គ្រាប់ ។ ក្រៅពីនេះ ក៍រកឃើញថ្នាំ.ញៀ.នមួយកញ្ចប់ដែរ ហើយបច្ចុប្បន្ន ជនសង្សយ័និងវត្ថុតាង សមត្ថកិច្ចឃាត់នាំយកមកសាកសួរស្រាវជ្រាវតាមនិតិវិធី។


សុំបញ្ជាក់ថា ឯកឧត្តមគួច ចំរើនអភិបាលខេត្តព្រះសីហនុ ក្នុងនាមប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានដាក់ចេញវិធានការឲ្យអជ្ញាធរនិងកងកម្លាំងមានសមត្ថកិច្ច ធ្វើយុទ្ធនាការត្រួតពិនិត្យរកអាវុធជាតិផ្ទុះនិងធ្វើរដ្ឋបាលចំហ ដើម្បីបង្ក្រាបបទល្មើសផ្សេងៗ រក្សាសន្តិសុខសណ្តាប់ធ្នាប់ក្នុងខេត្ត៕

អត្ថបទដែលជាប់ទាក់ទង