នាយឧត្ដមសេនីយ៍ នេត សាវឿន អគ្គស្នងការ នគរបាល ជាតិ អញ្ជើញ ជាអធិបតី ក្នុង ពិធី សម្ពោធ ដាក់ អោយ ប្រើ ប្រាស់ អធិការដ្ឋាន នគរបាល ខណ្ឌ ដូនពេញ

Banner Sidebar 1 – ទឹកលាងដៃ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និង ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណអភិបាលរាជធានីភ្នំពេញ បានអញ្ជេីញជាអធិបតី ក្នុង ពិធីសម្ភោធ ដាក់ឲ្យប្រេីប្រាស់អគាររដ្ឋបាលថ្មីនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ និងសមិទ្ធិផលនានា របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។

សូមបញ្ជាក់ថាអគារថ្មីនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ គឺជាការឧបត្ថម្ភដ៏ថ្លៃថ្លារបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ។ អគារថ្មីនះស្ថិតនៅតាមបណ្តោយផ្លូវលេខ២០០ សង្កាត់បឹងរាំង ខណ្ឌដូនពេញ ដែលមានទំហំ ១៣ x ២៣ម៉ ៕

អត្ថបទដែលជាប់ទាក់ទង