កងកម្លាំង និងអាជ្ញាធរមូលដ្ឋាន កំពុងអន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះ ដោយទឹកជំនន់ដែលនៅតែបន្តធ្វើឲ្យប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋយ៉ាងខ្លាំងនៅស្រុកម៉ាឡៃ និងភូមិសាស្រ្តមួយចំនួនទៀត ក្នុងខេត្តបន្ទាយមានជ័យ

Banner Sidebar 1 – ទឹកលាងដៃ

(បន្ទាយមានជ័យ) ៖ ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០ តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ និងកងកម្លាំងអន្តរាគមន៍របស់ផ្នែកសឹករងម៉ាឡៃ សហការជាមួយមន្ត្រីអាជ្ញាធរមូលដ្ឋាន រួមគ្នាចុះជួយសង្គ្រោះប្រជាពលរដ្ឋក្នុងស្រុកម៉ាឡៃ និងស្រុកមួយចំនួនទៀត ដែលទទួលរងឥទ្ធិពលព្យុះភ្លៀង និងបង្កឱ្យមានជំនន់ទឹកភ្លៀង ដែលបានបណ្តាលឲ្យជន់លិចលំនៅដ្ឋាន ខូចខាតទ្រព្យសម្បត្តិ និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួននៅក្នុងស្រុក។ ក្នុងគ្រាប្រជាពលរដ្ឋជួបទុក្ខលំបាក ដោយគ្រោះទឹកជំនន់នេះ កងកម្លាំងតំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ និង កងកម្លាំងអន្តរាគមន៍របស់ផ្នែកសឹករងម៉ាឡៃ សហការជាមួយមន្ត្រីអាជ្ញាធរខេត្ត បានចុះជួយសង្គ្រោះ និងជម្លៀសទៅកាន់ទីទួលសុវត្ថិភាពភ្លាមៗ។

អាជ្ញាធរក៏បានណែនាំដល់ប្រជាពលរដ្ឋ ដែលរស់នៅតាមបណ្ដោយមាត់អូរម៉ាឡៃ តាមស្រុក និងក្រុងមួយចំនួនទៀត សូមបង្កើនការប្រុងប្រយ័ត្នខ្ពស់ ជៀសវាងគ្រោះថ្នាក់ណាមួយកើតឡើង ខណៈដែលភ្លៀងកំពុងបន្តធ្លាក់ចុះរាល់ថ្ងៃ ហើយទឹកនៅតែបន្តឡើងជាលំដាប់។

អត្ថបទដែលជាប់ទាក់ទង