ឯកឩត្តម សុខ ទូច សារសំខាន់ ៦យ៉ាង ក្នុងការកាត់បន្ថយទឹកជំនន់បណ្តាលមកពីទឹកភ្លៀង

តាមរយៈផេកហ្វេសប៊ុករបស់ឯកឩត្តម សុខ ទូច បានអោយដឹងកាលពីថ្ងៃទី ១១ ខែតុលា ឆ្នាំ២០២០ ដែលមានខ្លឹមសារដូចខាងក្រោម៖

Banner Sidebar 1 – ទឹកលាងដៃ

” ពេលនេះ ទើបដឹងថាអ្វីទៅដែលមានសារសំខាន់ ក្នុងការកាត់បន្ថយទឹកជំនន់បណ្តាលមកពីទឹកភ្លៀង៖

  1. សូមកុំលុបបឹងបន្តទៅទៀត បើមិនបានបង្កើតថ្មីទេនោះ
  2. ត្រូវស្ដារប្រឡាយ ស្ទឹង អូរ ដៃទន្លេឱ្យបានជ្រៅល្អ
  3. ស្រះត្រូវតែមានតាមភូមិក៏ដូចតាមវត្តដែរ
  4. កាត់បន្ថយមនុស្សទៅរស់តាមច្រាំងស្ទឹង ទន្លេ អូរ ព្រែក ដែលជាមូលហេតុធ្វើឱ្យស្ទះចរន្តទឹកក៏ដូចជាគ្មានអនាម័យ និងចោលកាកសំណល់គ្មានសណ្ដាប់ធ្នាប់
  5. សូមយើងទាំងអស់គ្នាជួយថែរក្សា សម្បត្តិទាំងនេះជារបស់យើងទាំងអស់គ្។ នា អាណាចក្រអង្គរដ៏ល្បីល្បាញត្រូវបានពិភពលោកទទួលស្គាល់ថាមានសេដ្ឋកិច្ចរុងរឿង ដោយសារវិស័យមួយគឺកសិកម្ម ដែលក្នុងនោះការរៀបចំប្រព័ន្ធធារាសាស្ត្រដោយការជីកបារាយណ៍ធំៗស្ដុកទឹក សម្រាប់បម្រើវិស័យកសិកម្ម។ បន្ថែមលើនេះទៀត អ្នកជំនាញបុរាណវត្ថុវិទ្យាក៏បានរកឃើញដែរថា អាណាចក្រនេះមិនត្រឹមជីកបារាយណ៍ធំៗប៉ុណ្ណោះទេ គេក៏ជីកត្រពាំងរាប់រយនៅតាមលំនៅ ភូមិដ្ឋានទៀតផង។
  6. កុំចង់មានតែមួយជំនាន់ ហើយក្រតជំជាន់។ “

ឯកឩត្តម សុខ ទូច បានថ្លែងបែបនេះ បន្ទាប់ពីនៅ​កម្ពុជាបានរង​ផល​ប៉ះពាល់​ពី​ជំនន់​ទឹក​ភ្លៀង​ ជិត​១០​ថ្ងៃ​រាប់​ចាប់​តាំង​ពី​ថ្ងៃ​ទី១​ដល់​ថ្ងៃ​ទី​១០​តុលា ក្នុង​ខេត្ត​ចំនួន​១០ រួមមាន៖ ប៉ៃលិន កំពង់ឆ្នាំង កំពង់ស្ពឺ កណ្ដាល ភ្នំពេញ តាកែវ ស្វាយរៀង ព្រះវិហារ បន្ទាយមានជ័យ ពោធិ៍សាត់ និងបាត់ដំបង ជាដើម។

អត្ថបទដែលជាប់ទាក់ទង