គណនីហ្វេសប៊ុក (មិនបញ្ចេញឈ្មោះ) បានផ្ញើសារផ្តល់ព័ត៌មានករណីល្បែងស៊ីសង(បៀរ) ក្នុងហ្វេសប៊ុកផេក របស់ស្នងការដ្ឋាននគរបាលខេត្តកណ្ដាល

យោងតាម ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានឆ្លើយតបជូនម្ចាស់គណនីហ្វេសប៊ុក (សូមមិនបញ្ចេញឈ្មោះ) ដែលបានផ្ញើសារផ្តល់ព័ត៌មានករណីល្បែងស៊ីសង(បៀរ) ក្នុងហ្វេសប៊ុកផេក របស់ស្នងការដ្ឋាននគរបាលខេត្តកណ្ដាល កាលពីថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២០ មានខ្លឹមសារថា ÷

Banner Sidebar 1 – ទឹកលាងដៃ

«ជម្រាបសួរលោកស្នងការនគរបាលខេត្តកណ្តាល នៅខាងក្រោយផ្ទះខ្ញុំមានការលេងល្បែងស៊ីសងជាយូរណាស់មកហើយ គេលេងរៀងរាល់ថ្ងៃ ប្រពន្ធឈ្មោះខេង ប្តីឈ្មោះខុម ទីតាំងនៅភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល (ផ្លូវចូលទល់មុខរោងចក្រឆេកូហៅរោងចក្រកង់ឡាន ។ ខ្ញុំសង្ឃឹមថាលោកស្នងការនឹងចុះមកបង្ក្រាប»។

ក្រោយពីទទួលបានព័ត៌មានខាងលើនេះ ដោយមានការយកចិត្តទុកដាក់ពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្ត និងមានការចង្អុលបង្ហាញពីក្រុមការងារប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល លោកអធិការនគរបាលក្រុងតាខ្មៅ បានចាត់ឱ្យកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតាខ្មៅ ចុះស្រាវជ្រាវទៅដល់ទីតាំងដែលបានរាយការណ៍ ស្ថិតនៅក្នុងភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ជួបជាមួយម្ចាស់ផ្ទះឈ្មោះ សុីវ ខេង ភេទស្រី អាយុ៤៨ឆ្នាំ ហើយពិនិត្យឃើញថាពិតជាមានការលួចលាក់ផ្តល់ទីតាំងលេងល្បែងស៊ីសង(បៀរ)ប្រាកដមែន ដោយមានស្រីចំនួន៤នាក់ ដែលជាអ្នកស្នាក់នៅបន្ទប់ជួលជិតនោះ រួមទាំងម្ចាស់ផ្ទះឈ្មោះ សុីវ ខេង ផងដែរ ។

បន្ទាប់មកកម្លាំងប៉ុស្តិ៍បានឱ្យឈ្មោះ សុីវ ខេង ធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពលួចលាក់ផ្តល់ទីតាំង និងប្រព្រឹត្តល្បែងស៊ីសងគ្រប់ប្រភេទចាប់ពីថ្ងៃធ្វើកិច្ចសន្យានេះតទៅ។ ប្រសិនថ្ងៃក្រោយនៅតែប្រព្រឹត្តទៀតនិងមានវិធានការទៅតាមនីតិវិធី។

ក្នុងនាមថ្នាក់ដឹកនាំ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមធ្វើការថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋដែលបានចូលរួមសហការផ្ដល់ព័ត៌មានក្នុងន័យធ្វើឱ្យសហគមន៍មានសណ្ដាប់ធ្នាប់ និងសន្តិសុខល្អ ។

ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល – Police Commissariat Of Kandal Province

អត្ថបទដែលជាប់ទាក់ទង