លោកស្រី ទ្រី ដាណា ចូលចិត្តធ្វើច្រើនជាងការនិយាយ
កាលពីថ្មីៗកន្លងមកនេះ ប្រទេសកម្ពុជាយើងបានរងគ្រោះដោយសារទឹកជំនន់នៅតាមបណ្តាខេត្តនានា ជាហេតុធ្វើអោយបងប្អូនប្រជាពលរដ្ឋជួបការលំបាកជាខ្លាំង ។
ក្នុងនោះយើងសង្កេតឃើញថា លោកស្រី ទ្រី ដាណា និងស្វាមី ក៏បានទៅដល់ខេត្តបាត់ដំបង ព្រមទំាងបាននាំយកអំណោយ សរុបជាង១ម៉ឺនដុល្លារ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការជួយសម្រាលទុក្ខលំបាក ជូនបងប្អូន ដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀង។
សកម្មភាពលោកស្រីក្នុងស្ថានភាពនេះ បានទទួលការគាំទ្រ គោរព ស្រលាញ់ចំពោះលោកស្រីយ៉ាងច្រើនពីប្រជាសំណាក់ប្រជាពលរដ្ឋ។
ផងដែរនោះ លោកស្រីក៏បានផ្ញើរដល់សាធារណៈទាំងអស់ថា <<
តោះយើងប្រជែងគ្នាធ្វើបុណ្យទាន់ បងប្អូនខ្មែរជួបទុកលំបាក (គ្រោះទឹកជំនន់)កុំបានតែនិយាយគ្មានការធ្វើមិនល្អទេ ខ្ញុំចូលចិត្តធ្វើច្រើនជាងការនិយាយ អ្នកខ្លះមិនទាន់បានចែកផងប្រកាសផ្អើលគេផ្អើលឯងអស់
បើពួកយើងប្រជែងគ្នាក្នុងការធ្វើបុណ្យវិញល្អខ្លាំងណាស់ ព្រោះអ្នកដែលបានទទួលប្រយោជ៍គឺបងប្អូនខ្មែរយើង
ទ្រីដាណា ចូលចិត្តធ្វើច្រើនជាងការនិយាយ >>