កំណាត់ផ្លូវជាតិលេខ៤ ត្រូវលិចលង់ដោយសារជំនន់ទឹកភ្លៀងមានចំនួន០៣ភូមិ

នៅព្រឹកថ្ងៃពុធ ១២រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ លោកវរសេនីយ៍ឯក មាន សំណាង អធិការនគរបាលស្រុកអង្គស្នួល ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម​ នាយឧត្តមសេនីយ៍​ សន្តិបណ្ឌិត​ នេត​ សាវឿន​ អគ្គស្នងការនគរបាលជាតិ​ និងលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានដឹកនាំកម្លាំងក្រោមឱវាទសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ សម្រួលចរាចរណ៍ជូនពុកម៉ែបងប្អូនប្រជាពលរដ្ឋ ឆ្លងកាត់កំណាត់ផ្លូវជាតិលេខ៤ ដែលត្រូវលិចលង់ដោយសារជំនន់ទឹកភ្លៀង ចំនួន០៣ភូមិ ៖

Banner Sidebar 1 – ទឹកលាងដៃ

១-ភូមិព្រៃរការ​ ឃុំឆក់ឈេីនាង​ លិចប្រហែល ៥០០ម៉ែត្រ

២-ភូមិអង្គស្នួល​ ឃុំពើក លិចប្រហែល ៥០០ម៉ែត្រ

៣-ភូមិត្រពាងភូមិ​ ឃុំពើក លិចប្រហែល ៥០០ម៉ែត្រ។

ប្រភព៖​ស្នងការដ្ឋាននគរបាលខេត្តកណ្តាល

អត្ថបទដែលជាប់ទាក់ទង