សូមប្រុងប្រយ័ត្ន! រដ្ឋបាលខេត្តកណ្តាល បានអំពាវនាវដល់ប្រជាពលរដ្ឋរស់នៅស្រុកអង្គស្នួល ស្រុកកណ្ដាលស្ទឹង និងក្រុងតាខ្មៅ មេត្ដាត្រៀមបង្ការ និងប្រុងប្រយ័ត្នខ្ពស់

(កណ្ដាល)៖ នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០នេះ រដ្ឋបាលខេត្តកណ្ដាល បានចេញសេចក្ដីជូនដំណឹងស្តីពីស្ថានភាពជំនន់ទឹកភ្លៀងក្នុងភូមិសាស្រ្តខេត្តកណ្តាល ដែលនៅចំនុចសំណង់ទំនប់៧មករា(កំពង់ទួល) ដែលមកដល់ពេលនេះទឹកមានកម្រិតកម្ពស់ខាងក្រោយដល់ទៅ ៩.២០ ម៉ែត្រ លើសពីកម្រិតប្រុងប្រយ័ត្ន ។

Banner Sidebar 1 – ទឹកលាងដៃ

ហើយស្ថានភាពនេះ អាចបណ្ដាលឲ្យមានផលប៉ះពាល់ដល់ភូមិសាស្ដ្រខេត្តកណ្ដាល រួមមាន ក្រុងតាខ្មៅ ស្រុកអង្គស្នួល និងស្រុកកណ្ដាលស្ទឹង។

ផងដែរនោះរដ្ឋបាលខេត្តកណ្ដាល បានអំពាវនាវដល់ប្រជាពលរដ្ឋរស់នៅស្រុកអង្គស្នួល ស្រុកកណ្ដាលស្ទឹង និងក្រុងតាខ្មៅ មេត្ដាត្រៀមបង្ការ និងប្រុងប្រយ័ត្នខ្ពស់ជាទីបំផុត។

អត្ថបទដែលជាប់ទាក់ទង