ព្យុះទី១៧ ឈ្មោះសូឌែល នឹងធ្វើដំណើរមកដល់ប្រទេសកម្ពុជានៅថ្ងៃទី ១៧ ខែតុលា ឆ្នាំ២០២០
ភ្នំពេញ៖ យោងតាមសេចក្តីជូនដំណឹងស្តីពីស្ថានភាពអាកាសធាតុនៅក្នុងព្រះរាជាណាចក្រកម្ពុជា ក្រសួងធនធានទឹក និងឧតុនិយមបានអោយដឹងថា ព្យុះទី១៧ ឈ្មោះសូឌែលនឹងធ្វើដំណើរចូលមកប៉ែកខាងលើភាគត្បូងនៃប្រទេសវៀតណាមនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ នឹងថមថយឥទ្ធិពលទៅជាវិសម្ពាធ និងសម្ពាធទាបនៅពេលចូលមកក្នុងប្រទេសកម្ពុជា ។
ស្ថានភាពបែបនេះនឹងធ្វើអោយប្រទេសកម្ពុជា នៅបណ្តាខេត្តតំបន់វាលទំនាប មានភ្លៀងធ្លាក់ច្រើនជាប់បន្តបន្ទាប់ ។ ចំណែកឯបណ្តាខេត្តនៅជួរភ្នំដងរ៉ែក ខ្ពង់រាប់ឥសាន នឹងខេត្តមានប្រំប្រទល់ជាប់ប្រទេសវៀតណាម មានភ្លៀងធ្លាក់ពីបង្គួរទៅច្រើន ។ ដោយឡែកនៅតំបន់មាត់សមុទ្រ មានភ្លៀងធ្លាក់ពីបង្គួរទៅច្រើនដែរ ហើយនៅលើផ្ទៃសមុទ្រ អាចមានភ្លៀងធ្លាក់ច្រើន រួមជាមួយខ្យល់បោកបក់ខ្លាំង និងរលកសមុទ្រខ្ពស់ ។
ហេតុដូចនេះ សូមបងប្អូនប្រជាពលរដ្ឋជ្រាបជាដំណឹង និងយកចិត្តទុក្ខដាក់ប្រុងប្រយ័ត្ន អោយបានខ្ពស់ជាទីបំផុតដើម្បីជៀសវាងពីគ្រោះថ្នាក់ផ្សេងៗជាយថាហេតុ ។