លោក ផែង វណ្ណៈ នាំយកអំណោយជូនបញ្ជាការយោធភូមិភាគទី៥

Banner Sidebar 1 – ទឹកលាងដៃ

លោក ផែង វណ្ណៈ ចាងហ្វាងការផ្សាយគេហទំព័រ PVNN នាព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ បានដឹកនាំក្រុមការងារនាំយកអំណោយមនុស្សធម៌មកប្រគល់ជូនទីបញ្ជាការយោធភូមិភាគទី៥ ដើម្បីផ្ដល់ជូនប្រជាពលរដ្ឋដែលរងគ្រោះដោយជំនន់ទឹកភ្លៀងនាពេលកន្លងមក។

លោក ផែង វណ្ណ: បានថ្លែងថា ដេីម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលដោះដោះះស្រាយទុក្ខលំបាក របស់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ យេីងខ្ញុំបាននាំយក អំណោយ សប្បុរសជន រួមមាន អង្ករ ៥ តោន មី ២១២ កេស ត្រី ខ ២០០ យួរ ទឹកត្រី ៧៥ យួរ ទឹកស៉ីអ៉ីវ ៧៥ យួរ ថវិកា ៨ លានរៀល ប្រគល់ ជូន យោធភូមិភាគ ៥ ដែល មាន លោក ឧត្តមសេនីយ៍ទោ កែវ ចំរេីន មេបញ្ជាការរង ភូមិភាគ ជាតំណាងទទួលយក ដេីម្បីទុកចែក ជូន ប្រជាពលរដ្ឋរងគ្រោះ ដោយទឹកជំនន់ និងបាន ប្រគល់ថវិកា ៥ លានរៀល ជូនដល់យោធភូមិភាគ ៥ និង ១លាន ៤ សែនរៀល ជូនដល់ក្រុមប្រតិកម្មរហ័សយោធភូមិភាគ ៥ ។

លោកឧត្តមសេនីយ៍ទោ កែវ ចំរើន មេបញ្ជាការរងយោធភូមិភាគទី៥ តំណាងឱ្យឯកឧត្តមមេបញ្ជាការយោធភូមិភាគទី៥ សូមថ្លែងអំណរគុណ ដល់សប្បុរសជនជាពិសេសដល់លោកផែង វណ្ណៈ ដែលបាននាំយកអំណោយជាគ្រឿងឧបភោគ និងបរិភោគ ព្រមទាំងថវិកាមកជួយផ្ដល់ជូននៅទីបញ្ជាការយោធភូមិភាគទី៥ ក្នុងថ្ងៃនេះ សូមគោរពជូនពរលោកព្រមទាំងក្រុមការងារទាំងអស់មាន សុខភាពល្អបរិបូណ៍ អាយុយឺនយូរ ប្រកបកិច្ចការអ្វីៗសម្រេចគ្រប់ភារកិច្ច ។

អត្ថបទដែលជាប់ទាក់ទង