ទឹកជំនន់ស្ទឹងព្រែកត្នោត​ឆ្នាំ​ ២០២០ នេះ​ ឈរលំដាប់លេខរៀងទី២​ គឺតូចជាងតែឆ្នាំ​ ២០០០

យោងបទបញ្ជារបស់ឯកឧត្តម​ លឹម​ គានហោ​ រដ្ឋមន្ត្រីក្រសួងធនធានទឹក​ និងឧតុនិយម​ បានចាត់ឲ្យ​ឯកឧត្តម​ ម៉ៅ​ ហាក់​ អនុប្រធានអាជ្ញាធរទន្លេ​​សាប ​ដឹកនាំ​ក្រុមការងារនាយកដ្ឋានជលសាស្ត្រ​ និងការងារ​ទន្លេ​ វាស់ធារទឹក​ នៅទំនប់​ ៧​មករា​ ដែលហូរចុះទៅក្រោម​ ជាលទ្ធផល​ បរិមាណទឹកសរុប​មានរហូតដល់ ១.០៣៦m3/s ក្នុងនោះ​ ទឹកដែលហូរកាត់តាម​ច្រកទាំង​ ០៣​ គឺ៖

Banner Sidebar 1 – ទឹកលាងដៃ


-ទ្វារទឹក​ ៧មករា​ (main gate) ៥២៩m3/s
-ទំនប់បង្ហៀរ​ ៤១៨m3/s​ និង
-ទ្វារទឹកថ្លា​ ៨៩m3/s
ម្យ៉ាងវិញទៀត​ បរិមាណ​ទឹកដែលធ្លាក់មកពីស្ទឹងព្រែកត្នោត មានប្រមាណ​ ពី ១.៣០០m3/s​ ទៅ​ ១.៣៥០m3/s
សូមជម្រាបថា​ លទ្ធភាពដែល​អាចដោះទឹកជំនន់ព្រែកត្នោត​នៅសណ្តរស្ទឹង​ មាន​ ពី​ ៩០០m3/s ទៅ​ ១.២០០m3/s ។ ហេតុដូចនេះហេីយ​ ទឹកដែលធ្លាក់មក​ពីអាងស្ទឹងខាងលេី​មានដល់ ១.៣៥០m3/s ធ្វេីឲ្យជន់លិចនៅតំបន់មួយចំនួន​នៅខេត្តកំពង់ស្ពឺ​ ខេត្តកណ្តាល​ និងរាជធានីភ្នំពេញ​ ។


ជាប្រវត្តិ​ យោងតាមការកត់ត្រា​កម្ពស់ទឹក​អតិបរមា​ នៅ​ស្ថានីយជលសាស្ត្រ​ ស្ទឹងព្រែកត្នោត​ពាមឃ្លៃ​ មានដូចខាងក្រោម​ ៖
-ឆ្នាំ​២០០០: កម្ពស់= ៨,៨៨ម ធារទឹក​ ១.៣០៤m3/s
-ឆ្នាំ​ ២០០១: កម្ពស់= ៧,៥០ម​ ធារទឹក​ ៨៦១m3/s
-ឆ្នាំ​ ២០០៣: កម្ពស់=៧,៧២ម ធារទឹក​ ៩២៥m3/s
-ឆ្នាំ​ ២០១០: កម្ពស់=៧,១៥ម ធារទឹក​ ៧៦៥m3/s
-ឆ្នាំ​ ២០១៦: កម្ពស់=៧,០៦ម​ ធារទឹក​ ៧៤២m3/s
-ឯ​ឆ្នាំ​ ២០២០ នេះ​ នៅថ្ងៃ​ទី​១៥​ ខែតុលា​ កម្ពស់=៧,៨០ម ធារទឹក​ ៩៥០m3/s ។


ដូចនេះ​ ទឹកជំនន់ស្ទឹងព្រែកត្នោត​ឆ្នាំ​ ២០២០ នេះ​ ឈរលំដាប់លេខរៀងទី២​ គឺតូចជាងតែឆ្នាំ​ ២០០០ ។ តែអ្វីដែលទឹកជំនន់​ឆ្នាំ​ ២០០០ ខុសពីឆ្នាំ​ ២០២០ គឺ​ទឹកលិចបែកវាល​តាមដងស្ទឹង​ មិនមានការប៉ះពាល់ច្រេីន​ ។
ជាការសន្និដ្ឋាន​ ជំនន់ស្ទឹងព្រែកត្នោតឆ្នាំ​ ២០២០ គឺមានសភាពធំធេង​ មិនចាញ់ជំនន់ឆ្នាំ​ ២០០០ ទេ​ ៕

អត្ថបទដែលជាប់ទាក់ទង