ប្រយ័ត្នផងបងប្អូន!សត្វក្រពើទម្ងន់៣០គីឡូក្រាម​មួយក្បាល រួចចេញពីអាង នៅសង្កាត់ព្រែកកំពឹស​

Banner Sidebar 1 – ទឹកលាងដៃ

(ភ្នំពេញ)៖ តាមរយៈហ្វេសប៊ុកផេគរបស់ BKK 24h បានអោយដឹង នឹងមានខ្លឹមសារដូចខាងក្រោម៖

” ថ្លែងប្រាប់អ្នកសារព័ត៌មាន នៅថ្ងៃទី១៥.១០.២០២០ លោក កន សុកេន ចៅសង្កាត់ព្រែកកំពឹស បានទទួលស្គាល់ថា៖ ពិតជាមានករណីសត្វក្រពើ រួចចេញពីអាងចិញ្ចឹមប្រាកដមែន!។

លោកបន្តថា៖ រួចចំនួន១ក្បាល ដែលមានទម្ងន់ប្រមាណជាង៣០គីឡូក្រាម វាបានរួចនៅចន្លោះម៉ោងជាង៨ព្រឹក ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ នៅកសិដ្ឋានចិញ្ចឹមក្រពេីមួយកន្លែង ស្ថិតក្នុងភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ ចំពោះមូលហេតុនៃការរួចចេញសត្វក្រពើនេះដែរ លោកចៅសង្កាត់បញ្ជាក់ថា៖ ទឹកជនលិចដល់អាង ប៉ុន្តែអាងគេនោះមានរនាំងដែកការពារដែរ ស្របពេលទឹកជំនន់កំពុងវាយលុកលិចលង់ ផ្លូវ ផ្ទះសម្បែង ទ្រព្យសម្បត្តិ ស្ទើរគ្រប់រាជធានី.ខេត្ត ជាពិសេសគឺខេត្តកំពង់ស្ពឺ, កណ្ដាល, «ខណ្ឌដង្កោ» រាជធានីភ្នំពេញតែម្ដង ដែលមានព្រំប្រទល់ជាប់គ្នា ហើយចរន្តទឹកហូរប្រសព្វជាប់គ្នាទៀត ក្រពើធំបានរួចចេញពីទ្រុង ។

«ចុះបើក្រពើនោះហែលចល័តទីតាំង ចូលបឹងចូលទន្លេ.ព្រែក.?អាចនឹងបង្កគ្រោះថ្នាក់ដល់អាយុជីវិតពលរដ្ឋឬក្មេងៗមិនខានឡើយ.. នេះជាដំណឹងបឋម​ដែលខ្ញុំបាទម៉េងទទួលបានជំហានដំបូងប៉ុណ្ណោះ សង្ឃឹមថា​អាចនឹងរកឃេីញវាវិញទៅចុះ​ ដោយក្ដីគោរពរាប់អាន។ “

ប្រភព៖ BKK 24h

អត្ថបទដែលជាប់ទាក់ទង