ឯកឧត្តម ណុប រ័ត្ននិមល និងលោកជំទាវ ហ៊ីង សុខលាភ នៅតែបន្តចុះចែកអំណោយជូនប្រជាពលរដ្ឋដែលរ ង.គ្រោះដោយសារទឹកជំនន់ នៅស្រុកកណ្តាលស្ទឹង

ថ្ងៃ សុក្រ ១៤រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវ នឹង ថ្ងៃ ទី ១៦ខែតុលា ឆ្នាំ ២០២០

Banner Sidebar 1 – ទឹកលាងដៃ

ឯកឧត្តម ណុប រ័ត្ននិមល ប្រធានក្រុមការងារ យុវជន គណបក្សខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន និងជាប្រធានក្រុមការងារគណបក្សចុះជួយយុវជនស្រុកកណ្តាលស្ទឹង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម កិត្តិបណ្ឌិត ហ៉ីង ប៊ុនហៀង ប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋានស្រុកកណ្តាលស្ទឹង និងលោកជំទាវនាំយកគ្រឿងឧបភោគ-បរិភោគ និងថវិកា ដែលជាអំណោយដ៏ថ្លៃថ្លាសម្តេចតេជោ ហ៊ុន សែន និងសម្តេចកត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋដែលរ ង.គ្រោះដោយជំនន់ទឹកភ្លៀងនិងស្ទឹងព្រែកត្នោតចំនួន ១៦៦គ្រួសារ ស្ថិតនៅក្នុងភូមិសាម៉រ ឃុំដេីមឫស ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។

ក្នុងឱកាសនោះដែរ ឯកឧត្ដម ណុប រ័ត្ននិមល បានពាំនាំការសួរសុខទុក្ខ និងការផ្តាំផ្ញេីរបស់ឯកឧត្តម កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង ដល់ប្រជាពលរដ្ឋ ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះកូនតូចៗ រស់នៅស្អាត ហូបស្អាតមានអនាម័យ ការប្រេីប្រាស់ចរន្តអគ្គិសនី ព្រមទាំងបង្ការខ្លួនពីសត្វអសិរពិសផ្សេងៗ៕

អត្ថបទដែលជាប់ទាក់ទង