ទីបំផុត!តំណាងអយ្យការសម្រេចចោទប្រកាន់ ពេទ្យធ្មេញ យ៉ាន់ ណាលីណា ពីបទឃា.ត.ក.ម្ម
ប្រភពច្បាស់ការ ពី សាលាដំបូង រាជធានី ភ្នំពេញ បានអោយដឹងថា បន្ទាប់ ពី សាកសួរ លេីជនសង្ស័យ យ៉ាន់ ណា លីណា រួចមក លោក សឿ ឡងឌី ព្រះរាជអាជ្ញា រង អមសាលាដំបូង រាជធានី ភ្នំពេញ បានសម្រេច ចោទប្រកាន់ ឈ្មោះ យ៉ាន់ ណា លីណា មុខរបរ ពេទ្យ ធ្មេញ ពីបទ ឃា.ត.ក.ម្ម ប្រព្រឹត្ត ទៅនៅ រាជធានី ភ្នំពេញ កាល ពី ថ្ងៃ ទី ១៥ ខែ តុលា ឆ្នាំ ២០២០ តាមបញ្ញត្តិមាត្រា ១៩៩ នៃ ក្រម ព្រហ្មទណ្ឌ រួចបញ្ជូនទៅ ចៅក្រម ស៊េីបសួរ ចាត់ការ បន្ត ។ ការចោទ ប្រកាន់ នេះ បេី តុលាការ រកឃើញ ថា ជនសង្ស័យ ពិត ជាបាន ប្រព្រឹត្ត បទល្មើស ដូចការចោទប្រកាន់ មែន ជនសង្ស័យ អាចប្រឈម មុខ នឹងការជាប់ ពន្ធនាគារ ពី ១០ ឆ្នាំ ទៅ ១៥ ឆ្នាំ ។
ជនសង្ស័យ ឈ្មោះ យ៉ាន់ ណា លីណា មុខរបរ ពេទ្យ ធ្មេញ កាលពីយប់ថ្ងៃទី ១៥ ខែ តុលា ឆ្នាំ ២០២០ វេលា ម៉ោង ២៣:២៤ នាទី បាន បេីក រថយន្ដ ម៉ាក Lexus NX 200 T ពណ៌ ខ្មៅ ស្លាក 2BH-8494 ភ្នំពេញ បុ ក ជ.ន.រ.ង.គ្រោះ ពីរនាក់ ពី ក្រោយ ពេញទំហឹង បណ្ដាល អោយ ស្លា.ប់ម្នាក់ និងរ.ង.រ.បួ.សម្នាក់ ហេីយចោទ ជ.ន.រ.ង.គ្រោះ ទាំងពីរ នេះថាជាចោរឆក់ ។ ទង្វើ របស់ យ៉ាន់ ណា លីណា មិនត្រឹមតែ បុ.កទេ គឺថយមក កិនបន្ថែមទៀតផង តែ ជ.ន.រ.ង.គ្រោះ បានវៀរឡេីងចិញ្ចេីមផ្លូវទាន់ ។
ទោះបីជា ពេទ្យ ធ្មេញ យ៉ាន់ ណា លីណា ចោទជ.ន.រ.ង.គ្រោះ ថាជាចោរយ៉ាងណាក៏ដោយ លោកអធិការ ខណ្ឌ បឹងកេងកង បានអោយដឹងថា លោក បានសហការ ស៊បបញ្ជាក់ ទីកន្លែង កេីតហេតុ ដែល ឈ្មោះ យ៉ាន់ ណា លីណា ចោទ ជ.ន.រ.ង.គ្រោះ ហេីយ តែ មន្ត្រី នគរបាល មូលដ្ឋាន បញ្ជាក់ ថា គ្មាន ករណី ឆក់ កេីតឡេីងនៅ ចំណុច នោះទេ ហេីយ ក៏គ្មាន ជ.ន.រ.ង.គ្រោះ ណា មកដាក់ ពាក្យ បណ្ដឹង ដែរ ។
ដូច្នេះ ការចោទប្រកាន់ របស់ ឈ្មោះ យ៉ាន់ ណា លីណា គ្រាន់តែ ជាការចោទ ប្រកាន់ ដេីម្បី ជាលេសដោះបន្ទុក អំពី ទង្វើ របស់ ខ្លួន តែប៉ុណ្ណោះ ។
មហាជន បានសំដែងនូវប្រតិកម្មយ៉ាងខ្លាំង ចំពោះ ទង្វើ ព្រៃផ្សៃ របស់ យ៉ាន់ ណា លីណា និងបានសំណូមពរ អោយ សមត្ថកិច្ច និង តុលាការ ចាត់ការ តាមច្បាប់ អោយបានតឹងរឹង បំផុត ។
អ្វី ដែល មហាជន ហួសចិត្ត នោះ គឺ បេីកបុក សម្លាប់ ជ.ន.រ.ង.គ្រោះ ហេីយ ចោទ ជនរងគ្រោះ ថាជាចោរទៀត ។