ស្ថានភាពកម្ពស់ទឹកស្ទឹងព្រែកត្នោតបន្តស្រកចុះនៅព្រឹកនេះ

យោងតាមរយៈក្រសួងធនធានទឹក និងឧតុនិយម បានអោយដឹងនៅព្រឹកថ្ងៃទី ១៩ ខែ តុលា​ ឆ្នាំ២០២០ នេះថា ស្ថានភាពកម្ពស់ទឹកស្ទឹងព្រែកត្នោត នៅសំណង់ទ្វារទឹកទំនប់អាង៧មករា នាថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង ៧:៣០ នាទីព្រឹក ៖

Banner Sidebar 1 – ទឹកលាងដៃ

– កម្ពស់ទឹកខាងមុខទ្វារ ៥,៤០ ម៉ែត្រ​ ស្រកចុះ​ ១,២៧ ម៉ែត្រ ធៀបនឹងកម្ពស់ទឹកអតិបរិមា​ ៦,៦៧ ម៉ែត្រ កាលពីថ្ងៃទី​១៤ ខែតុលា ឆ្នាំ២០២០
– កម្ពស់ទឹកហូរលើទំនប់បង្ហៀរ ០,៦០ ម៉ែត្រ
– កម្ពស់ទឹកខាងក្រោយទ្វារ ៨,២០ ម៉ែត្រ​ ។

ព្រឹកនេះ កម្ពស់ទឹកស្ទឹងព្រែកត្នោត បានបន្តស្រកចុះ ០,១០ ម៉ែត្រ ធៀបនឹងពេលល្ងាចថ្ងៃម្សិលមិញ ៕

ទោះជាយ៉ាងណាក៏ដោយ សូមបងប្អូនប្រជាពលរដ្ឋដែលកំពុងរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង បន្តការប្រុងប្រយ័ត្នខ្ពស់ និងធ្វើការទំនាក់ទំនងទៅអាជ្ញាធរមានសមត្ថកិច្ច ក្នុងករណីមានតម្រូវការសង្គ្រោះចាំបាច់នានា។

អត្ថបទដែលជាប់ទាក់ទង