ឧត្តមសេនីយ៍ ទី ចំរើនកុសល ទទួលយកការសុំទោសជាសាធារណៈ ចំពោះអ្នកដែលបានជេរប្រមាថលើរូបគាត់តាមរយ:បង្ហោះនៅលើគណនីហ៊្វេសប៊ុក

ឧត្តមសេនីយ៍ ទី ចំរើនកុសល ទទួលយកការសុំទោសជាសាធារណៈ ចំពោះអ្នកដែលបានជេរប្រមាថលើរូបគាត់តាមរយ:បង្ហោះនៅលើគណនីហ៊្វេសប៊ុក ដែលមានខ្លឹមសារដូចខាងក្រោម៖

Banner Sidebar 1 – ទឹកលាងដៃ

” ខ្ញុំព្រមទទួលយកការសុំទោសជាសាធារណ:របស់អស់លោក នេះហើយខ្មែរ ខ្មែរធ្វើបានហើយ ខ្មែរចេះស្រលាញ់គ្នា និងចេះជួយគ្នាក្នុងគ្រាក្រ។ អ្នកចេះបង្រៀនអ្នកមិនចេះ ក្រោមដំបូលសន្តិភាពតែមួយ។
សូមទទួលយកការស្រលាញ់រាប់អានអំពីខ្ញុំទាំងអស់គ្នា។ “

ក្រោយពីមានការព្រមានប្តឹងទៅតុលាការអ្នកដែលបានជេរប្រមាថលើឧត្តមសេនីយ៍ ទី ចំរើនកុសល បានចេញសារសុំទោសជាសាធារណ: ដូចនេះឧត្តមសេនីយ៍ ទី ចំរើនកុសល បានសម្រេចចិត្តថាមិនប្តឹងពួកគេទៅតុលាការទេ។

ក្នុងនោះ ឧត្តមសេនីយ៍ ទី ចំរើនកុសល បានសំណូមពរដល់ពួកគេ ក៏ដូចប្រជាពលរដ្ឋដទៃទៀតមេត្តាយល់ដឹងផ្លូវច្បាប់អំពីការសរសេរបង្ហោះនៅលើបណ្តាញសង្គមហ្វ៊េសប៊ុក និងបណ្តាញសង្គមផ្សេងៗទៀត ជៀសវាងមានការជេរប្រមាថ បរិហារកេរ្តិ៍ជាសាធារណ: ព្រោះវាជាបទល្មើសព្រហ្មទណ្ឌ៕

អត្ថបទដែលជាប់ទាក់ទង