សម្ដេចតេជោ​ ហ៊ុន​ សែន​ អញ្ជើញ​ចុះសួរសុខទុក្ខ​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយទឹកជំនន់​នៅ​ខេត្ត​បន្ទាយមានជ័យ​

តាមរយៈ​ផេក​ ហ្វេសប៊ុក​ សម្ដេចតេជោ​ បានបង្ហោះ​ព័ត៌មាន​នៅ​នៅព្រឹក​ថ្ងៃទី​ ២០​ ខែ​ តុលា​ ឆ្នាំ​ ២០២០​ នេះ​ថា​ សម្ដេច​តេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​ នៃ​ រាជរដ្ឋាភិបាល​ បាននឹងកំពុងធ្វើដំណើរទៅកាន់ខេត្ត បន្ទាយមានជ័យដើម្បីសួរសុខទុក្ខនិងជួយឧបត្ថម្ភ​ប្រជាជនប្រមាណ

Banner Sidebar 1 – ទឹកលាងដៃ

ពីរមុឺនគ្រួសារដែលរងគ្រោះដោយជំនន់

ទឹកភ្លៀង។

សម្ដេចតេជោ​ ហ៊ុន​ សែន​ នឹងបំពេញការងារចំនួន​ពីរថ្ងៃនៅ

ខេត្តបន្ទាយមានជ័យគឺថ្ងៃ២១និងថ្ងៃ២២ខែតុលាឆ្នាំ២០២០

មុននឹងត្រឡប់មកភ្នំពេញវិញដើម្បីដឹកនាំការប្រជុំគណៈរដ្ឋមន្ត្រីនៅថ្ងៃ២៣

ខែតុលាឆ្នាំ២០២០។

ខេត្តបន្ទាយមានជ័យជាខេត្តដែលរងគ្រោះធ្ងន់ជាងគេនិងយូរជាងគេដែល

ចាំបាច់ត្រូវផ្តល់អទិភាពសង្រ្គោះផងនិង

ស្តារឡើងវិញក្រោយទឹកជំនន់ផង។

សម្ដេចតេជោ​ ហ៊ុន​ សែន​ ក៏បានអរគុណសប្បុរសជនដែលជួយផ្តល់

ជាថវិកា សម្ភារៈ ស្បៀងអាហារ។ល។

តាមរយះរាជរដ្ឋាភិបាលឬកាកបាទក្រហមឬអាជ្ញាធរថ្នាក់ក្រោម

ជាតិឬចុះចែកផ្ទាល់ដល់ប្រជាជនដែល

រងគ្រោះ។​ 

សម្ដេចតេជោ​ បានកោតសរសើរចំពោះស្ថាបន័ថ្នាក់ជាតិនិងអាជ្ញាធរគ្រប់លំដាប់

ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ

ព្រះសង្ឃក្រុមយុវជនទាំងអស់ដែលបាន

ចូលរួមជួយសង្រ្គោះប្រជាជននៅតំបន់

រងគ្រោះដែលនេះបានបង្ហាញនូវកម្លាំងសាមគ្គីភាពដ៏រឹងមាំនិងទូលំទូលាយនៃ

ជាតិយើង។​ សម្ដេចតេជោ​ ហ៊ុន​ សែន​ បានជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តីសុខ៕

អត្ថបទដែលជាប់ទាក់ទង