ទំនប់អាងអូរខៃដនត្រូវបានបាក់បណ្ដាលឲ្យមានការជន់លិចផ្លូវជាតិលេខ៥ចំណុចកូនដំរីនិងភូមិមួយចំនួនក្នុងសង្កាត់និមិត្តប្រឈមនឹងការរងគ្រោះ

Banner Sidebar 1 – ទឹកលាងដៃ

ព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ កម្លាំងអន្តរាគមន៍កងពលតូចថ្មើរជើងលេខ៥១ បន្តចុះសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋនិងជួយសង្គ្រោះជម្លៀសប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ដែលហូរចេញពីអាងអូរខៃដនដែលបានបាក់នៅ ស្រុកអូរជ្រៅ មកកាន់ទីកន្លែងសុវត្ថិភាព។

សូមជម្រាបថាគិតត្រឹមព្រឹកនេះអាងអូខៃដនត្រូវបានបាក់បណ្ដាលឱ្យទឹកហូរកាត់ផ្លូវជាតិលេខ៥ ចំណុចកូនដំរី ដល់រង្វង់មូលផ្លូវលេខ៥៨ ហើយភូមិមួយចំនួន មានភូមិសូរិយា ភូមិអណ្ដូងថ្មមាស ភូមិថ្មសិនសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ប្រឈមនឹងការរងគ្រោះដោយទឹកជំនន់នេះ ។

អត្ថបទដែលជាប់ទាក់ទង