លោក ស្រេង វុទ្ធា ព្រះរាជអាជ្ញា រង អមសាលាដំបូង ខេត្ត សៀមរាប រងការ ប្ដឹង ពី ប្រជាពលរដ្ឋ ម្ចាស់ដី ! មានវីដេអូ
លោក ស្រេង វុទ្ធា ព្រះរាជអាជ្ញា រង អមសាលាដំបូង ខេត្ត សៀមរាប និង បក្សពួក ត្រូវ បាន ប្រជាពលរដ្ឋ ម្ចាស់ដី ប្ដឹង ទៅ ស្ថាប័ន ពាក់ព័ន្ធ ពីបទ នាំ បក្សពួក ទៅ គំរាម កំហែង ចាប់ម្ចាស់ ដីដាក់គុក និង រារាំង ម្ចាស់ដី មិនអោយធ្វេីរបង និង បានបណ្ដេញ ម្ចាស់ដី ចេញ ពីដីរបស់ខ្លួន ដែល មាន ទីតាំង ស្ថិត នៅ ភូមិ ពូត្រុំ សង្កាត់ រមនា ក្រុង សែន មនោរម្យ ខេត្ត មណ្ឌលគីរី ។
ប្រភព ពី ប្រជាពលរដ្ឋ រងគ្រោះបាន អោយដឹងថា នៅ វេលា ម៉ោង ១២:៤៥ នាទីថ្ងៃត្រង់ ថ្ងៃទី ២២ ខែ តុលា ឆ្នាំ ២០២០ ឈ្មោះ ស្រេង វុទ្ធា ព្រះរាជអាជ្ញា រង អមសាលាដំបូង ខេត្ត សៀមរាប និង ឈ្មោះ ហេង សាន្ត រួមទាំង បក្សពួក បាន ជិះ រថយន្តទំនេីប ៗ ចំនួន ៤គ្រឿង មានទាំង រថយន្ដ ម៉ាក Lexus 570 ពណ៌ ស ពាក់ស្លាកលេខ នប ផង បានចុះទៅ គំរាម កំហែង ម្ចាស់ដី ដល់ទីតាំងដីតែម្ដង ។ ការចុះទៅនេះ មិនមាន អាជ្ញាធរ ឬ មន្ត្រី ណា ដឹងលឺទេ គឺ ពួកគេ ទៅ ឆៅតែម្ដង ដោយគ្មាន គោរព ច្បាប់ ជាតិ អ្វី បន្តិច សោះ ឡើយ ។
ប្រជាពលរដ្ឋ រងគ្រោះ បានអោយដឹងថា ដីរបស់ គាត់ មាន ឯកសារ កាន់កាប់ទទួលស្គាល់ អាជ្ញាធរ ត្រឹមត្រូវ និង បាន ចុះ បញ្ជី ប្លង់ ប្រព័ន្ធ រួចរាល់ ហើយ ដែរ ។ ចំណែក លោក ស្រេង វុទ្ធា ព្រះរាជអាជ្ញា រង អមសាលាដំបូង ខេត្ត សៀមរាប មិនមាន ឯកសារ អ្វី ច្បាស់ លាស់ ទេ គឺ មកគំរាម យកតែម្ដង ។
គេមិនដឹងថា តេី លោក ស្រេង វុទ្ធា ព្រះរាជអាជ្ញា រង អមសាលាដំបូង ខេត្ត សៀមរាប ចុះទៅ គំរាម កំហែង ម្ចាស់ដី នោះ មាន លិខិត បញ្ជាបេសកកម្មពី ថ្នាក់ដឹកនាំ របស់ ខ្លួន ឬយ៉ាង ណា នោះ ទេ ? ចំណែក រថយន្ត Lexus 570 លេសខ នប នោះ ក៏មិនដឹងថា នៅ អង្កភាពណា ទេ ហេីយ ក៏មិនដឹងថា ថ្នាំ ណា បញ្ជាអោយទៅ ទាំងងងេីល បែប នេះដែរ ?
ទង្វើ របស់ លោក ស្រេង វុទ្ធា និង បក្សពួក បង្ករអោយមានការរិះគន់ខ្លាំង ពី ប្រជាពលរដ្ឋ នៅ ទីនោះ ដោយសារតែ ពួក គាត់ សុទ្ធ តែ ជាអ្នក ច្បាប់ តែចុះទៅ គ្មាន ដីកា គ្មាន អាជ្ញាធរណាចូលរួម ទាំងអស់ ។
យេីង ខ្ញុំ រង់ ចាំ ការបំភ្លឺ ពី លោក ស្រេង វុទ្ធា ព្រះរាជអាជ្ញា រង អមសាលាដំបូង ខេត្ត សៀមរាប អំពី បញ្ហា នេះ តេី លោក ពិតជា បាននាំបក្ស ពួកទៅ គំរាម កំហែង ម្ចាស់ដី រងគ្រោះ ពិតឬយ៉ាងណា ?
សូមទស្សនាវីដីអូខាងក្រោម៖