ក្រមហ៊ុនចិនមួយទិញដីបានជាច្រេីនរយហិកតានៅ ខេត្តកំពត ប៉ុន្តែក្រោយមកក៏មានមន្រ្តីជាទាហានម្នាក់បានឈូសឆាយយកដី
តាមរយៈទំព័រហ្វេសប៊ុក ឯកឧត្តម ឌួង តារា បានអោយដឹងថាមានករណីអ្នកវិនិយោគចិនយំអត់ចេញ ដែលមានខ្លឹមសារដូចខាងក្រោម៖
ក្រមហ៊ុនចិនមួយនេះបានទទួលការអនុញ្ញាត្តិអោយវិនិយោគតំបន់សេដ្ឋកិច្ចពិសេសនៅខេត្តកំពត ស្របតាមគោលនយោបាយ ខ្សែរក្រវ៉ាត់មួយផ្លូវមួយ និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជាចិន ។
តាមការរៀបរាប់ជំហ៊ានដំបូង គឺតំណាងក្រុមហ៊ុនបានរៀបចំទិញដីបានជាច្រេីនរយហិកតានៅ ខេត្តកំពត ដោយបានចំណាយប្រាក់អស់រាប់សិបលានដុល្លាអាមេរិក ប៉ុន្តែ ក្រោយមកក៏មានមន្រ្តីជាទាហានម្នាក់បានឈូសឆាយយកដីគាត់។ ពេលនេះភាគីចិនយំក៏មិនចេញ ព្រោះអស់ដីជាច្រេីនរយហិកតា ខាតបង់លុយជាច្រើនលានដុល្លាអាមេរិក ហេីយលុយដែលយកមកទិញដីនេះគឺជាលុយក្រុមហ៊ុនរដ្ឋចិន។ បេីយកដីមិនបានវិញទេ ពេលវិលទៅចិនវិញគឺប្រឈមនឹងជា់គុកទៀផង។
ពេលនេះគាត់បានមកជូបខ្ញុំហេីយ ខ្ញុំកំពុងពិនិត្យករណីមួយនេះ ។
យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម និង សូមមានចិត្តអាណិតស្រឡាញ់ពលរដ្ឋយើងគ្រប់ទីកន្លែងដោយគ្មានការរើសអើង៕