«មណ្ឌលកំសាន្តអធិរាជ» នៅសង្កាត់ទន្លេបាសាក់ បន្តបើកល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់២៤ម៉ោងលើ២៤ម៉ោង ទោះធ្លាប់សមត្ថកិច្ចចុះបង្ក្រាប

Banner Sidebar 1 – ទឹកលាងដៃ

ភ្នំពេញ៖តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ បានអោយដឹងនៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ នេះ ថា «មណ្ឌលកំសាន្តអធិរាជ» មានទីតាំងស្ថិតនៅជាប់ផ្លូវលេខ៧៨ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ កំពុងបន្តបើកល្បែ.ង.ស៊ី.ស.ងហ្គេ.មបាញ់ត្រីខុ.ស.ច្បា.ប់២៤ម៉ោងលើ២៤ម៉ោង ដដែល ទោះបីជាសមត្ថកិច្ចធ្លាប់ចុះប.ង្ក្រា.បក៏ដោយ ។ 

កាលដែលសមត្ថកិច្ចធ្លាប់ចុះប.ង្ក្រា.ប ហើយ បែរជាអាចបើកដំណើរការ ឡើងវិញនេះ មិនដឹងថា មូលហេតុអ្វីឡើយ ? ។

ព័ត៌មានពីប្រជាពលរដ្ឋ បង្ហើបអោយដឹងថា ទីតាំងហ្គេមបាញ់ត្រីខុ.ស.ច្បា.ប់ទាំងនេះ កំពុងបើកដំណើរការយ៉ាងរលូន ដោយទទួលបានអតិថិជន ភាគច្រើនជាក្រុមអ្នក.ញៀ.ន.ល្បែ.ង ក៏ដូចជា ក្រុមជនសង្ស័យនាំគ្នាមកពួនសម្ងំ ពពាក់ពពូនគ្នាលេងយ៉ាងរំភើយ ហើយអាចជាកន្លែងសម្រាប់ការលាក់ខ្លួនប្រើប្រាស់.ថ្នាំ.ញៀ.នទៀតផង ។ 

ពលរដ្ឋ បន្តថា បើសមត្ថកិច្ចមិនបង្ក្រាបអោយទាន់ពេលវេលា ទេ បទល្មើសលួចឆក់ប្លន់ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ច្បាស់ជាកើនឡើងជាក់ជាមិនឃើញ ។

កន្លងមក លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាអោយសមត្ថកិច្ចទាំង១៤ខណ្ឌ ធ្វើយ៉ាងណាត្រូវតែចុះបង្ក្រាបរាល់បទល្មើសផ្សេងៗ ជាពិសេស ល្បែងស៊ីសងហ្គេមបាញ់ត្រីនេះ ។

បញ្ហានេះ សង្ឃឹមថា លោក ថេង សុថុល អភិបាលខណ្ឌចំការមន ក៏ដូចជាលោកវរសេនីយ៍ឯក យិន សាន អធិការនគរបាលខណ្ឌចំការមន មេត្តាជួយចុះទៅបង្រ្កាបទីតាំងល្បែ.ងហ្គេ.មបាញ់ត្រីទាំងនោះ ផង៕

អត្ថបទដែលជាប់ទាក់ទង