អតីតឧកញ៉ា ហូ ចំរើន ត្រូវបានតុលាការដោះលែងឲ្យមានសេរីភាពវិញហើយ

Banner Sidebar 1 – ទឹកលាងដៃ

ភ្នំពេញ៖ អតីតឧកញ៉ា ហូ ចំរើន ដែលរងការចោទប្រកាន់ពីបទល្មើសឆបោកប្រាក់ក្រុមហ៊ុនចិន រាប់លានដុល្លារអាមេរិក ហើយត្រូវតុលាការប្រកាសផ្តន្ទាទោសដាក់ពន្ធនាគារ ២ឆ្នាំ៦ខែ និងសងលុយទៅដើមបណ្តឹងជិត ១០០លានដុល្លារនោះ ត្រូវបានតុលាការដោះលែងឲ្យមានសេរីភាពឡើងវិញហើយ កាលពីព្រលប់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ ម្សិលមិញ។

នេះបើតាមប្រភពព័ត៌មានច្បាស់ការពីមន្ត្រីពន្ធនាគាររាជធានីភ្នំពេញ ឬហៅថា(ប៉េហ្ស៊ី)បានបង្ហើបប្រាប់មុននេះបន្តិច ។

លោកហូ ចំរើន អាយុ៣៨ឆ្នាំ ជាមន្ត្រីយោធាក្រសួងការពារជាតិថ្នាក់ឧត្តមសេនីយ៍ឯក ត្រូវបានព្រះមហាក្សត្រតែងតាំងជាឧកញ៉ា នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៨ និងមានមុខងារជាទីប្រឹក្សាថ្នាក់ដឹកនាំកំពូល។

ប៉ុន្តែក្រោយពេល ជាប់ឃុំនៅពន្ធនាគារព្រះមហាក្សត្របានចេញព្រះរាជក្រឹត្យ បញ្ចប់មុខតំណែងទាំងអស់រាប់ទាំងមុខងារជាឧកញ៉ាផងដែរ។

បន្ទាប់ពីសាលក្រមសាលាដំបូងរាជធានីភ្នំពេញ បានប្រកាសផ្តន្ទាទោសអតីតឧកញ៉ា ហូ ចំរើន ដាក់ពន្ធនាគារកំណត់១៨ខែ លោកហូ ចំរើន កើតទុកមិនសុខប្តឹងឧទ្ធរណ៍ជំទាស់នឹងសាលក្រមនោះ និងប្តឹងរហូតដល់តុលាការកំពូលទៀតផង។

ប្រភព៖ KBN

អត្ថបទដែលជាប់ទាក់ទង