ស្លា.ប់ជនជាតិវៀតណាម៧នាក់ក្នុងហេតុការណ៍ក្រឡាប់រថយន្តនៅខេត្តសៀមរាប

ខេត្តសៀមរាប : យ៉ាងហោចណាស់ក៏មានមនុស្សចំនួន៧នាក់ដែរបានស្លា.ប់បាត់បង់ជីវិតខណៈដែលរថយន្តមួយគ្រឿងបានក្រឡាប់ធ្លាក់ចូលប្រឡាយនៅផ្លូវជាតិលេខ៦ ត្រង់ចន្លោះគីឡូម៉ែត្រលេខ២៤៦-២៤៧ ក្នុងភូមិស្ពានត្នោត១ ឃុំស្ពានត្នោត ស្រុកជីក្រែង ខេត្តសៀមរាប។

Banner Sidebar 1 – ទឹកលាងដៃ


សមត្ថកិច្ចបានរាយការណ៍ថា រថយន្តដែលជួបគ្រោះ.ថ្នាក់ចរាចរណ៍ម៉ាកស្តារិច ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ កំពង់ចាម ២A-៨៤៦៩ បើកបរដោយ ជនជាតិខ្មែរមិនទាន់ស្គាល់អត្តសញ្ញាណ( ស្លា.ប់ )ដឹកអ្នកដំណើរ ជនជាតិវៀតណាម១១នាក់ ប្រុស៦នាក់ស្រី៥នាក់។ ករណីនេះបណ្តាលឱ្យស្លា.ប់ មនុស្ស៧នាក់(ស្រី៣នាក់)និងរបួសស្រាល៥នាក់។

នេះបើយោងតាមការសន្និដ្ឋានរបស់សមត្ថកិច្ច។មូលហេតុ បឋម គឺអ្នកបើកបរអាចស្ថិតក្នុងស្ថានភាពងងុយដេក និងមានល្បឿនលឿន។ ពាក់ព័ន្ធករណីនេះសមត្ថកិច្ចនៅមិនទាន់បញ្ជាក់លម្អិតនៅឡើយទេ៕

អត្ថបទដែលជាប់ទាក់ទង